ដឹងថ្ងៃ Tesla បង្ហាញកំពូលភីកអាប់អត់ប្រើសាំងហើយ!

ស្របពេលដែលមនុស្សជាច្រើនកំពុងទន្ទឹមរង់ចាំកំពូលភីកអាប់អគ្គិសនីរបស់ Tesla លោក Elon Musk ដែលជា CEO បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា វានឹងបង្ហាញខ្លួននៅថ្ងៃទី ២១ វិច្ឆិកា ក្នុងទីក្រុង Los Angeles។

ទោះបីជាយ៉ាងណា លោក Elon Musk មិនបាននិយាយអ្វីច្រើនពីភីកអាប់នេះឡើយ ប៉ុន្តែហៅឈ្មោះវាថា “Cybertruck”។

ពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ CEO ខាងលើធ្លាប់អះអាងថា រថយន្តភីកអាប់អត់ប្រើសាំងរបស់ខ្លួន នឹងមានសមត្ថភាពអាចបើកដូចរថយន្តស្ព័រ Porsche 911 អីចឹង ហើយនិយាយថា វាអាចផ្ទុកមនុស្សបាន ៦នាក់ អាចអូសសណ្តោងបានទម្ងន់ ១៣៦ ០០០គីឡូក្រាម និងមានតម្លៃមិនដល់ ៥ម៉ឺនដុល្លារឡើយ។

សូមបញ្ជាក់ថា ភីកអាប់ដំបូងបង្អស់របស់ Tesla ទំនងជាចេញមកប្រជែង Ford F-150 និង Rivian R1T៕

Sponsored