តិកនិកខ្លះៗ ពីការលាងរថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] សម្រាប់​អ្នក​ដែល​មាន​ការ​ងារ​រវល់​​ពុំ​សូវ​មាន​ពេល​ទំនេរ យក​រថយន្ត​ទៅ​ឲ្យ​​អ្នក​ជំនាញ​លាង​សម្អាត ហើយ​មាន​ពេល​ទំនេរ​ថ្ងៃ​ចុង សប្ដាហ៍​ចង់​កម្សាន្ត​អារម្មណ៍​លាង​រថយន្ត​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ។៣ជំហាន​​ដើម្បី​លាង​សម្អាត​រថយន្ត​របស់​អ្នក​ឲ្យ​មាន​សោភ័ណ​ភាព​មាន​ភាព​ទាក់​ទាញ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។ អនុវត្តន៍​ ៣​ដំណាក់​នេះ​នឹង​លាង​រថយន្ត​បាន​យ៉ាង​ពេញ​ចិត្ត៖

មុន​ពេល​លាង៖ អ្នក​គួរ​ជ្រើស​រើស​ទីតាំង​សម​ស្រប​មួយ និង​មិន​គួរ​លាង​ឡាន​ពេល​ម៉ាស៊ីន​ក្ដៅ​ ​ឬ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។ សីតុណ្ហភាព​ខ្ពស់​ពេក​ ​ធ្វើ​ឲ្យ​ទឹក​ឆាប់​ស្ងួត​ងាយ​ឡើយ​ដាម​ទឹក​ស្អិត​ជាប់​ថ្នាំ​ឡាន​ ​និង​កញ្ចក់​ ​ពិបាក​ជួត​ចេញ​ ​ឬ​អាច​ជូត​មិន​បាត់​ ​ដែល​ពេល​ខ្លះ​ទាល់​តែ​ប្រើ​ម៉ាស៊ីន​ប៊ូលា​ទើប​បាន​ស្អាត ត្រូវ​មាន​ប្រដាប់​ប្រដា​គ្រប់​គ្រាន់​​​ដូច​ជា សាប៊ូ ឧបករណ៍​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ កន្សែង ធុង​សម្រាប់​ដាក់​ទឹក​ដោយ​ដាក់​ទឹក​ធម្មតា និង​ទឹក​សាប៊ូ​ផ្សេង​ពី​គ្នា។

ពាណិជ្ជកម្ម

ពេល​លាង​សម្អាត៖ បាញ់​ទឹក​លើ​រថយន្ត​ដោយ​ប្រើ​ប្រព័ន្ធ​ទឹក​ខ្លាំង និង​គួរ​ជ្រើសរើស​សាប៊ូ​ទឹក​ ​ឬ​ហ្វូន​ដែល​ជា​ផលិតផល​សម្រាប់​លាង​សម្អាត​រថយន្ត​ ​ជាជាង​ប្រើ​សាប៊ូ​ម្សៅ​ធម្មតា​ដែល​សម្អាត​មិន​ស្អាត​ ​ហើយ​គ្មាន​សារធាតុ​ជំនួញ​ឲ្យ​ថ្នាំ​ឡាន​ភ្លឺ​រលោង។លាង​តាម​ផ្នែក​ ​ហើយ​ពី​លើ​ចុះ​ក្រោម​ ​ដូច​ជា​ចាប់​ផ្ដើម​ជូត​លាង​ពី​កញ្ជាក់​គ្រប់​ជ្រុង​ ​ដំបូល​លើ​តួ​ម៉ាស៊ីន​ ​កម្រប​ខាង​ក្រោយ​ ​ទ្វា​ ​ហើយ​បន្ត​តាម​ផ្នែក​ចំហៀង។ ការ​លាង​ពី​លើ​ចុះ​ក្រោម​ ​គឺ​ដើម្បី​ឲ្យ​កម្ទេច​ធូលី​អាច​ហូរ​តាម​សម្រួល​ពី​លើ​ចុះ​ក្រោម​ ​បើ​បញ្ច្រាស​អាច​ធ្វើ​ឲ្យ​ឆ្កូត​ថ្នាំ​ឡាន​លាង​សម្អាត​តួ​ផ្នែក​ខាង​ក្រោម កន្លែង​មាន​ស្នឹម​ច្រេះ។ ចាំបាច់​ក្នុង​ការ​លាង​ដោយ​ប្រើ​អេប៉ុង​ដើម្បី​ជក់​ជា​មួយ​សាប៊ូ​ ​ហើយ​អាច​អូស​បាន​កម្ទេចកំទី​ធូលី​នានា។​

ពេល​លាង​សម្អាតរួច៖ ​​គួរ​ប្រើ​ក្រណាត់​ទន់ ​សម្រាប់​ជូត​ឲ្យ​ស្ងួត​ ​ខណៈ​ក្រណាត់​ប្រភេទ​នេះ​មិន​បន្សល់​ស្នាម​ឆ្នូត​ទឹក​ ​ក៏​ដូច​ជា​កម្ទេច​ក្រណាត់​ជាប់​ឡាន។ បន្ថែមពីនេះដើម្បី​រក្សា​គុណភាព​ ​និង​កម្រិត​ភ្លឺ​នៃ​ថ្នាំ​ឡាន​ឲ្យ​នៅ​តែ​ថ្មី​ជានិច្ច​នោះ​ ​ប្រិយមិត្ត​គួរ​ណាស់​តែ​ធ្វើ​ការ ​ប៊ូលា​រថយន្ត​របស់​អ្នក​យ៉ាង​ហោច​ណាស់​ ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ការ​ប៉ូលា​ម្ដង​ៗ​មាន​តម្លៃ​ប្រមាណ​ ​៤០​ ​ដុល្លារ​ ​ឬ​លើស​ពី​នេះ​អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ ​ក៏​ដូច​ជា​ប្រភេទ​ថ្នាំ​ប៊ូលា៕

Sponsored