ពេលនេះ Audi បញ្ចេញ e-tron GT ២០២២ ដើម្បីប្រកួតជាមួយ Porsche និង Tesla ហើយ!

135

រថយន្ត Audi e-tron ជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Audi ដែលត្រូវបានផលិតប៉ុន្មានឆ្នាំមុននេះ ហើយពេលនេះបានបញ្ចេញម៉ូឌែលថ្មី the all-new e-tron GT ដែលជារថយន្តអគ្គិសនីជំនាន់ថ្មី។ ទោះបីជាមានឈ្មោះ e-tron ដូចគ្នាក៏ពិតមែន ប៉ុន្តែ e-tron GT ត្រូវបានរចនាឡើងដោយគំនិតខុសឆ្ងាយពីគ្នាដាច់ មិនដូចជាអ្វីដែលយើងគិតនោះឡើយ។

Sponsored

រូបភាពដ៏ទាក់ទាញនៃ ម៉ូឌែល e-tron GT នេះត្រូវបានបង្ហាញពីរូបរាងយ៉ាងស្រស់ស្អាតមិនអោយអតិថិជនខកចិត្តនោះឡើយ។ ហើយ Audi ក៏មានប្រភេទកំរឹតខ្ពស់ ល្បឿនលឿនមួយប្រភេទអោយឈ្មោះថា RS e-tron GT។ ទាំង ២ម៉ូឌែលនេះ ប្រើប្រាស់ទ្វា ៤ ប្រភេទ coupes វិលកង់ ៤។ ផ្នែកខាងក្រៅ បំផុសដោយការរចនាជាមួយកង់យ៉ាងធំ តួរខ្លួនរថយន្តទាប និងមានគម្លាតរវាងកង់មុខ ក្រោយវែង ដែលមានប្រវែងស្ទើរតែដូចរថយន្ត​ A7 ទាំងស្រុង ខុសតែកង់ធំ និងតួរខ្លួនទាបប៉ុណ្ណោះ។ ចង្កៀងមុខប្រភេទ HD Matrix-design ដោយបំភ្លឺផ្លូវយ៉ាងច្បាស់ខ្លាំងពេលបើកហ្វា ដោយអំពូលឡាស៊ែរ។សម្រាបម៉ូឌែល RS កាន់តែពិសេស ដំបូងខាងលើបំពាក់ដោយ ៥ស្រទាប់នៃប្រភេទ Carbon Fiber មកជាស្តង់ដារ ជាមួយជម្រើសថាសកង់ទំហំ ២០ និង ២១អុីញផងដែរ។

ម៉ូឌែល e-tron ​GT មានថាមពលកម្លាំង ៤៦៩សេះ និងកម្លាំងរមួល ៤៦៤ lb-ft រវាងម៉ូទ័រអគ្គិសនីមុខ និងក្រោយ ដែលអាចរត់ល្បឿនកុងទ័រពី ០-៦០mph ក្នុងរយៈពេល ៣,៩វិនាទី និងល្បឿនលឿនបំផុតត្រឹម ១៥២ mph។ ហើយអាចប្រើប្រាស់មុខងារ Overboost Mode អាចបង្កើនថាមពលកម្លាំងរហូតដល់ ៥២២សេះ និងកម្លាំងរមួល ៤៧២ lb-ft ផងដែរ។ រីឯម៉ូឌែល RS e-tron GT មានថាមពលកម្លាំង ៥៩០សេះ និងកម្លាំងរមួល ៦១២ lb-ft (ឬ ៦៣៧សេះ ជាមួយមុខងារ Overboost Mode) អាចរត់ល្បឿនកុងទ័រពី ០-៦០ mph ក្នុងរយៈពេលត្រឹមតែ ៣,១វិនាទី និងល្បឿនលឿនបំផុត ១៥៥ mph។

ចំពោះការសាកភ្លើងវិញ ជាស្តង់ដារប្រើប្រាស់ភ្លើង AC កម្លាំង ១១គីឡូវ៉ាត់ ម៉ូឌែល e-tron GT អាចសាកភ្លើងពេញក្នុងរយៈពេលមួយយប់។ ម៉្យាងវិញទៀត សមត្ថភាពសាកភ្លើងលឿនបំផុតរហូតដល់ ២៧៩គីឡូវ៉ាត ប្រើប្រាស់ភ្លើងសាកលឿនប្រភេទ DC។ ក្នុងន័យនេះ ត្រឹមរយៈពេល ៥នាទី យើងអាចសាកភ្លើងដែលអាចជិះបានចំងាយ ៦២ម៉ាយល៍ និងកំរឹតពី ៥% ទៅ ៨០% ត្រូវចំណាយពេលក្រោម ២៣នាទី ដែលយើងអាចជិះបានប្រហែល ៣០៣ម៉ាយល៍ ខណៈម៉ូឌែល RS e-tron GT បានចំងាយត្រឹមតែ ២៩៣ម៉ាយល៍ប៉ុណ្ណោះ។

ផ្នែកខាងក្នុងរបស់ e-tron GT
ផ្នែកខាងក្នុងរបស់ RS e-tron GT
Sponsored