ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ មកដឹងពីករណីដែលត្រូវដកហូត និងព្យួរបណ្ណបើកបរតែម្តង ដោយមិនបាច់ត្រូវកាត់ពិន្ទុនោះទេ

មកដឹងពីករណីដែលត្រូវដកហូត និងព្យួរបណ្ណបើកបរតែម្តង ដោយមិនបាច់ត្រូវកាត់ពិន្ទុនោះទេ

កម្ពុជា បានប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយក្នុងនោះមាត្រាមួយចំនួននៅក្នុងច្បាប់នេះ ត្រូបានធ្វើវិសោធនកម្ម ដែលពាក់ព័ន្ធជាមួយការផាកពិន័យកាន់តែធ្ងន់ធ្ងរជាងមុន ចំពោះការដឹកជញ្ជូនលើសកម្រិតកំណត់។

ក្នុងចំណោមមាត្រាទាំងនោះ គឺមាត្រា៦០ថ្មី បានចែងពីការពិន័យជាទឹកប្រាក់ច្រើនជាងមុន និងការដក និងព្យួរបណ្ណបើកបរ ចំពោះអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. មិនចូលថ្លឹងនៅស្ថានីយ ពិន័យ ១លានរៀល។

២. ផ្ទុកទម្ងន់លើសពី ៥% ទៅ ១០% ត្រូវពិន័យ ១០ម៉ឺនរៀលក្នុង១តោន ព្រមទាំងដក និងព្យួរបណ្ណបើកបរ មិនលើសពី ១០ថ្ងៃ។

៣. ផ្ទុកលើសពី ១០% ទៅ ២០% ត្រូវពិន័យ ២០ម៉ឺនរៀលក្នុង១តោន ព្រមទាំងដក និងព្យួរបណ្ណបើកបរ ចំនួន ៦ខែ។

៤. ផ្ទុកលើសពី ២០% ទៅ ៣០% ត្រូវពិន័យ ៣០ម៉ឺនរៀលក្នុង១តោន ព្រមទាំងដក និងព្យួរបណ្ណបើកបរ ចំនួន ៦ខែ។

៥. ផ្ទុកលើសពី ៣០% ទៅ ៤០% ត្រូវពិន័យ ៥០ម៉ឺនរៀលក្នុង១តោន ព្រមទាំងដក និងព្យួរបណ្ណបើកបរ ចំនួន ៩ខែ។

៦. ផ្ទុកលើសពី ៤០% ទៅ ៥០% ត្រូវពិន័យ ៨០ម៉ឺនរៀលក្នុង១តោន ព្រមទាំងដក និងព្យួរបណ្ណបើកបរ ចំនួន១២ខែ។

៧. ផ្ទុកលើសពី ៥០%ឡើងទៅ ត្រូវពិន័យ ១លានរៀលក្នុង១តោន ព្រមទាំងដក និងព្យួរបណ្ណបើកបរ ចំនួន១២ខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម