មកស្គាល់ពីលក្ខណៈពិសេសរបស់រថយន្ត Tesla Model X ដំបូង ដែលនឹងមកដល់កម្ពុជាឆាប់ៗនេះ…

10309

មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបងប្រុសម្នាក់ធ្វើការបង្ហោះរូបរបស់រថយន្តអគ្គិសនីរបស់ Tesla គឺម៉ូឌែល X ដែលបានរៀបចំរួចរាល់ចេញដំណើរមកកាន់ប្រទេសកម្ពុជា។ ហើយរថយន្តនោះនឹងមានកៅអីចំនួន ៦ នេះបើតាមការបង្ហាញតាមរយៈការឆ្លើយតបក្នុង Comment របស់ការបង្ហោះនោះ។

រូបភាពតំណាង រថយន្ត Tesla Model X ៦កៅអី

នេះជាការបង្ហោះរបស់បងប្រុស៖

ទោះជាយ៉ាងនេះក្តី យើងក៏មិនទាន់ដឹងពីព័ត៌មានជាក់លាក់ណាមួយបង្ហាញពីលក្ខណៈបច្ចេកទេស និងតម្លៃរបស់រថយន្តនោះ នៅឡើយទេ។ តែក្រុមការងាររបស់យើងខ្ញុំ អាចប្រាប់ពីលក្ខណៈបច្ចេកទេសពិសេសៗមួយចំនួនដែលគួរអោយចាប់អារម្មណ៌តាមរយៈគេហទំព័រផ្លូវការរបស់ Tesla។

Sponsored

រថយន្ត Tesla Model X មាន២ជម្រើសអគ្គិសនី គឺប្រភេទ Long Range ប្រើប្រាស់ម៉ូទ័រ ២ (Dual Motor) វិលកង់៤ AWD សាកអគ្គិសនីមួយពេញអាចរត់បានចម្ងាយ ៣៦០ម៉ាយល៍ (ប្រហែល ៥៨០គ.ម) ផ្តល់កម្លាំង ៦៧០សេះ អាចរត់ល្បឿនកុងទ័រពី ០- ៦០ម៉ាយល៍ ប្រើពេលត្រឹមតែ ៣,៨វិនាទី ល្បឿនខ្ពស់បំផុតអាចរត់បានគឺ ១៥៥mph។

ប្រភេទ Long Range

និងជម្រើសអគ្គិសនីប្រភេទ Plaid បំពាក់ម៉ូទ័រ ៣ (Tri Motor) វិលកង់៤ AWD ដូចគ្នា សាកថ្មមួយពេញអាចរត់បានចម្ងាយ ៣៤០ម៉ាយល៍ (ប្រហែល ៥៤៧គ.ម) ផ្តល់កម្លាំង ១ ០២៤សេះ អាចរត់ល្បឿនកុងទ័រពី ០- ៦០ម៉ាយល៍ ប្រើពេលត្រឹមតែ ២,៥វិនាទី ល្បឿនខ្ពស់បំផុតអាចរត់បានគឺ ១៦៣mph។

ប្រភេទ Plaid

រថយន្តម៉ូដែលអាចប្រើប្រាស់ឆ្នាំងសាកប្រភេទ Supercharge ត្រឹមតែ ១៥នាទី ជិះបានចម្ងាយ ១៧៥ម៉ាយល៍ (ប្រហែល ២៨២គ.ម)។

រូបភាពតំណាង

អ្វីដែលគ្រប់រង់ចាំមើល និងអស្ចារ្យបំផុតនោះគឺបច្ចេកវិទ្យា Autopilot ដោយរថយន្តអាចធ្វើការបើកបរដោយស្វ័យប្រវត្តិតែម្តង និងរួមជាមួយជម្រើសមុខងារ ៤សំខាន់ទៀតដូចជា៖

១. មុខងារ Navigate on Autopilot

២. មុខងារ Auto Lane Change

៣. មុខងារ Summon

៤. មុខងារ Autopark

លើសពីនេះក៏មានប្រព័ន្ធការពារទំនើបៗជាច្រើនទៀតដូចជា៖

  • ប្រព័ន្ធការពារ ៣៦០ដឺក្រ ដែលការពារមួយជុំរថយន្តតែម្តង
  • រ៉ាដាការពារ និងត្រួតពិនិត្យឧបសគ្គ នៅផ្នែកខាងមុខចម្ងាយ ១៦០ម៉ែត្រ
  • 12 Ultrasonic Sensors សេនស័រការពារ ១២ចំណុច

បើនិយាយពីការកំសាន្តវិញមិនបាច់និយាយ វាប្រើប្រាស់ឧបករណ៌បំពងសម្លេង ២២ចំណុច កម្លាំង ៩៦០វ៉ាត់ អេក្រង់កំសាន្ត ១៧អុីញ។

ប្រភព៖ https://www.tesla.com/modelx

តើអ្នកទាំងអស់គ្នាកំពុងរង់ចាំមើលដូចខ្ញុំដែរឬទេ? ចឹងរង់ចាំមើលទាំងអស់គ្នា ហើយបើមានឱកាស ចាំនាំបងប្អូនទាំងអស់គ្នាទៅមើលជាមួយគ្នា។

 

Sponsored