រថយន្តដែលមានឆៀកហួសថ្ងៃកំណត់ នឹងត្រូវផាកពិន័យ! ចុះបើយកទៅឆៀកមុនថ្ងៃកំណត់ បានដែរឬទេ?

ប្រសិនបើឆៀករបស់រថយន្តលោកអ្នកបានហួសថ្ងៃកំណត់ ត្រឹមក្រោម ៣០ថ្ងៃ គឺអាចយករថយន្តទៅឆៀកបាន ដោយមិនមានការពិន័យនោះទេ ប៉ុន្តែបើហួសថ្ងៃកំណត់លើសពី ៣០ថ្ងៃ នឹងត្រូវពិន័យ ៥០០រៀល/ថ្ងៃ សម្រាប់រថយន្តធុនតូច និង ២០០០រៀល/ថ្ងៃ សម្រាប់រថយន្តធុនធំ។

យ៉ាងណាមិញ ឆៀករថយន្តរបស់លោកអ្នក មិនទាន់ដល់ថ្ងៃកំណត់ទេ ប៉ុន្តែលោកអ្នកក៏អាចយកឆៀកបានផងដែរ ពោលគឺអាចឆៀកមុនថ្ងៃផុតកំណត់បាន ដើម្បីចៀសវាងនូវការភ្លេច ឬគ្មានពេលយកទៅឆៀកនៅចំថ្ងៃដែលផុតកំណត់។ សូមបញ្ជាក់នៅត្រង់ចំណុចនេះផងដែរថា បើអ្នកយករថយន្តទៅឆៀកមុនថ្ងៃកំណត់នោះ សុពលភាពឆៀកថ្មីរបស់រថយន្តអ្នក ក៏ត្រូវគិតចាប់ពីថ្ងៃដែលយកទៅឆៀកតែម្តង គឺមិនមែនយកតាមកាលបរិច្ឆេទនៃឆៀកចាស់នោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា ការបន្តសុពលភាពឆៀក ត្រូវការឯកសារដូចជា បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី និងវិញ្ញាបនបត្រឆៀកចាស់។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយការចំណាយលើការជួសជុល ដោយនៅពេលយករថយន្តទៅឆៀក គឺអាចរកឃើញចំណុចដែលមានខូចតាំងពីដំណាក់កាលដំបូង និងងបង្កើនអាយុកាលនៃការប្រើប្រាស់៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម