ឡានអគ្គិសនីសុទ្ធ Ford E-Tourneo Courier រូបរាងថ្មីទាំងស្រុង ប្រភេទ MPV បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Ford E-Tourneo Courier រូបរាងថ្មីទាំងស្រុង ប្រភេទ MPV ខ្នាតតូច ដោយផ្តល់ជូនទាំងអគ្គិសនីសុទ្ធ និងចំហេះក្នុង បំពាក់បច្ចេកវិទ្យាទំនើប និងមុខងារដ៏ឆ្លាតវៃ គ្រោងនឹងដាក់លក់នៅអឺរ៉ុបក្នុងឆ្នាំ ២០២៣ និង ២០២៤ ។

សម្រាប់ការរចនាផ្នែកខាងក្រៅនៃរថយន្ត Ford Tourneo Courier ថ្មី មានរាងជាជ្រុងៗ នឹងមានភាពរឹងមាំជាងបើប្រៀបធៀបទៅនឹងរថយន្តជំនាន់មុន ដោយនៅផ្នែកខាងមុខមានប៉ាណាតុបតែងដោយក្រូម៉េ ជាប់សងខាង​ចង្កៀង​មុខ​បញ្ឈរ​ស្រដៀង​ទៅនឹងភីកអាប់ F-Series នឹងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ​ ដំបូល roof rail ធ្វើពីផ្លាស្ទិក និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបន្ថែមទំហំធំទូលាយជាងមុន មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ រួមចូលគ្នាជាអេក្រង់ភ្លោះ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC4 រូមជាមួយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ OTA  និងកន្លែងសាកថ្មឥតខ្សែជាដើម ។ លើសពីនេះ នៅពេលបត់កៅអីខាងក្រោយ ៦០/៤០ រថយន្តនេះផ្ទុកបានដល់ ២ ១៦២ លីត្រឯណ្ណោះ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ៖

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ១៣៤ សេស ជាមួយរបៀបបើកបរចំនួន ៣ គឺ Normal, Eco និង Slippery  ក្នុងនោះ Ford មិនទាន់បង្ហាញទំហំអាគុយនៅឡើយទេ ប៉ុន្តែបាននិយាយថា ដោយសាកថ្មរយះពេល ១០ នាទី អាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រ ជាមួយឆ្នាំងសាកល្បឿន DC សាកពី ១០% ទៅ ៨០% ត្រឹម ៣៥នាទី​។
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ EcoBoost ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១២៣ សេស ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ Dual-clutch ប៉ុង ១ វិលកង់មុន ៕

Sponsored