ឡូយមែន! Ford ប្រើ F-150 ស៊េរី ២០២១ ជាម៉ាស៊ីនភ្លើង

74

រដ្ឋ Texas សហរដ្ឋអាមេរិកបានរងការវាយប្រហារយ៉ាងខ្លាំងដោយសារខ្យល់ព្យុះកាលពីសប្តាហ៍មុនដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី និងកង្វះទឹក។ ដើម្បីជួយមនុស្សឱ្យជំនះអាកាសធាតុត្រជាក់ Ford បាននិយាយទៅកាន់អ្នកចែកចាយនៃរដ្ឋតិចសាសអោយខ្ចី F-150 Hybrid ស៊េរី ២០២១ សំរាប់ប្រើជាម៉ាស៊ីនភ្លើង។

ក្រុមហ៊ុនផលិតរថយន្តអាមេរិចនេះនឹងផ្តល់ការលើកទឹកចិត្តដល់អ្នកចែកចាយនៃរដ្ឋតិចសាស ក្នុងការជួលរថយន្ត F-150 PowerBoost Hybrid របស់ពួកគេ។ ទន្ទឹមនឹងនេះម៉ូដែលទាំងនេះបន្ទាប់ពីបញ្ចប់កិច្ចសន្យាជួល នឹងត្រូវបាន Promotion សម្រាប់លក់ឡើងវិញនៅខែមីនា។

Sponsored

យោងតាមសារព័ត៌មាន Automotive News បានអោយដឹងថានៅរដ្ឋ Texas មានរថយន្ត Ford F-150 Hybrid ជាង ៤០០ គ្រឿងដែលអាចចូលរួមក្នុងយុទ្ធនាការនេះ។ ចំនួននេះមិនច្រើននោះឡើយ ប៉ុន្តែអាចជួយជនជាតិតិចសាសក្នុងគ្រាលំបាកដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនេះបាន។

មុនពេលដែលក្រុមហ៊ុន Ford បានធ្វើការប្រកាសជួយប្រជាពលរដ្ឋ Texas ម្ចាស់រថយន្ត F-150 ឈ្មោះ Randy Jones បានប្រើប្រាស់ F-150 Hybrid របស់គាត់ដើម្បីផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនៅពេលដែលបណ្តាញអគ្គិសនីត្រូវបានកាត់ផ្តាច់។

មុខងារផលិតថាមពលនៅលើរថយន្ត Ford F-150 Hybrid ២០២១ មានឈ្មោះថា Pro Power Onboard។ ជាមួយនឹងម៉ូឌែល F-150 ២០២១ ប្រភេទ hybrid ក្រុមហ៊ុន Ford ផ្តល់នូវជម្រើស ៣ សម្រាប់ប្រព័ន្ធ Pro Power Onboard ដែលមានកម្រិតថាមពលចាប់ពី ២ kW ទៅ ៧,២ kW ។ ជាមួយនឹងប្រព័ន្ធ Pro Power Onboard ដែលទំនើបបំផុត F-150 អាចផ្តល់ថាមពលបាន ៣៥ ម៉ោងជាមួយនឹងប្រេងពេញ៕

Sponsored