២នាក់បានហើយ! ឡាន BMW Z4 បើកដំបូល ឆ្នាំ ២០១៩ មាឌតូចមែន តែអេមមួយចប់

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​រថយន្ត BMW បាន​បញ្ចេញ​រថយន្ត​ប្រភេទ​បើក​ដំបូលថ្មី ដែលជិះ​បាន​គ្នា ២ នាក់ ម៉ូដែល Z4 សេរ៊ី​ឆ្នាំ ២០១៩ ជាផ្លូវការ។

Z4 Roadster M40i បាន​ទទួល​ការ​រចនា​យ៉ាង​ស្រស់ស្អាត និង​ទាក់ទាញ ជាមួយ​នឹង​សំណាញ់​ប៉ាណា​ភ្លោះ ប្រចាំ​ត្រកូល BMW , រន្ធ​បឺត​ខ្យល់​ធំ និង ចង្កៀង​មុខ​ក្រោយ​ថ្មី​ទៀត​ផង។ ផ្នែក​ខាង​ក្រៅ​របស់​វា​មាន​ពណ៌​ទឹកក្រូច (Frozen Orange) , ដំបូល​ទន់-បើក​បាន​ពណ៌​ខ្មៅ , កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ , ចង្កៀង​មុខ LED និង យ៉ាន់​អាលុយមីញ៉ូម​ទម្ងន់​ស្រាល ទំហំ ១៩ អ៊ីញ​ផង​ដែរ។

ពាណិជ្ជកម្ម

ក្រុមហ៊ុន BMW មិន​បាន​បង្ហាញ​ព័ត៌មាន​ច្រើន​អំពី​ផ្នែក​ខាង​ក្នុង​ឡើយ ប៉ុន្តែ Z4 បាន​បំពាក់​កុងទ័រ​ឌីជីថល , ដៃ​ចង្កូត ៣ កាំ , ប្រព័ន្ធ iDrive Infotainment System , កៅអី​ស្បែក ប្រភេទ Vernasca , ប្រព័ន្ធ​ភ្លើង Ambient Lighting និង ប្រព័ន្ធ​សំឡេង Harman Kardon ជា​ដើម។

សូម​បញ្ជាក់​ថា រថយន្ត BMW Z4 Roadster M40i នឹង​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ដែល​បង្កើត​កម្លាំង ៣៣៥ សេះ។ វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ត្រឹម​តែ ៤,៤ វិនាទី​ប៉ុណ្ណោះ។ Z4នឹង​មាន​តម្លៃ​ចាប់​ពី ៥០ ០០០ ដុល្លារ​ឡើង​ទៅ​នៅ​លើ​ទីផ្សារ​បរទេស៕

Sponsored