ញាក់សាច់! ត្រឹមរយៈពេលជាង ៣០ នាទី រថយន្ត Changan Dark Blue SL03 ទទួលបានការបញ្ជាទិញជាង ១០ ០០០ គ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Dark Blue SL03 នៅក្នុងទីផ្សារប្រទេសចិន។ ខណៈពេលថ្មីៗនេះ ក្រុមហ៊ុន Changan Automobile បានប្រកាសជាផ្លូវការម្តងទៀតថា រថយន្ត Changan Dark Blue SL03 បានទទួលការបញ្ជាទិញជាង ១០ ០០០ គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣៣ នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកវិភាគបាននិយាយថា រថយន្ត Changan Dark Blue SL03 នឹងក្លាយជារថយន្តអគ្គិសនី (NEV) សំខាន់នៅក្នុងប្រទេសចិន ជាមួយនឹងការលក់រំពឹងថានឹងមានចំនួន ១៥ ០០០ គ្រឿងក្នុងមួយខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Changan Dark Blue SL03 មានបំពាក់ជាមួយប៉ាណាមុខបិទ ចង្កៀងមុខប្រភេទ matrix LED ភ្ជាប់ដោយមុខងារឡើងចុះដោយស្វ័យប្រវត្តិ អមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED។ ខណៈ ផ្នែកខាងក្រោយត្រូវបានបំពាក់ចង្កៀងប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងភ្ជាប់ជាមួយកាង spoiler ផងដែរ។

សម្រាប់ផ្នែកខាងក្នុងនៃរថយន្តនេះ បានភ្ជាប់មកជាមួយការរចនាដ៏ប្រណិត អេក្រង់កំសាន្តបញ្ឈរទំហំ ១៤,៦ អ៊ីញ អាចបង្វិលបាន និងកុងទ័រព័ត៌មាន full LCD, ដៃចង្កូត កៅអី បន្ទះទ្វារ កន្លែងទម្រដៃ ត្រូវបានស្រោបដោយស្បែក និងដំបូលកញ្ចក់បែប Panoramic roof។

គួរបញ្ជាក់ផងដែរថា រថយន្ត Changan Dark Blue SL03 ចេញលក់ជា ៣ ប្រភេទសម្រាប់ជ្រើសរើស៖ ប្រភេទអគ្គិសនីសុទ្ធ (All-electric BEV),​ ម៉ាស៊ីន Hybrid (HEV), និងម៉ាស៊ីនដើរដោយថាមពល Hydrogen (FCEV) ដែលមានតម្លៃចាប់ពី ២៤ ៩៩៨ ដុល្លារ ដល់ ១០៣ ៥៩៦ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម