ទីបំផុត! បងប្អូន XC90 បង្ហាញខ្លួនជាផ្លូវការ ក្នុងទីផ្សារប្រទេសចិន

Lynk & Co ដែលជាយីហោនៅក្រោមក្រុមហ៊ុនផលិតរថយន្ត Geely (សាជីវកម្មរថយន្តចិនដែលជា​ក្រុមហ៊ុន​មេ​របស់​ Volvo Cars, Lotus និង London EV) បានធ្វើការបង្ហាញចេញនូវរថយន្ត Lynk & Co 09 ដែលជាប្រភេទរថយន្ត SUV ៧ កៅអីដ៏ប្រណីត ដែលបានប្រើប្រាស់តួគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Volvo XC90 ។

រថយន្ត Lynk & Co 09 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង Scalable Premium Architecture(SPA) របស់ក្រុមហ៊ុន Volvo។ យោងតាម Lynk & Co សម្រាប់រថយន្ត 09 បានភ្ជាប់ជាមួយអេក្រង់យ៉ាងតិចចំនួន ៦ រួមបញ្ជូលទាំង អេក្រង់ព័ត៌មានបាញ់លើកញ្ចក់(HUD)។ បន្ថែមពីនេះបានបំពាក់ជាមួយគ្រឿងបរិក្ខាទំនើបៗដូចជា ចង្កៀងខាងមុខជាប្រភេទ Matrix LED HD84 រួមជាមួយប្រព័ន្ធសម្លាប់មេរោគ និងបំភាយក្លិនក្រអូប នៅផ្នែកខាងក្នុង និងឧបករណ៍តន្ត្រីប្រភេទ Bose ចំនួន ១៤គ្រាប់។ លើសពីនេះ អតិថិជនក៏អាចធ្វើការជ្រើសនូវជម្រើសកៅអីចំនួន ៦បានផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lynk & Co 09 បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ រថយន្តនេះ ផ្តល់នូវជម្រើសម៉ាស៊ីន ៣ប្រភេទ Mild hybrid, Hybrid និង PHEV ដែលមានកម្លាំង ២៤៩សេះ ដល់ ៤២៧សេះ។ ចំណែកតម្លៃ និងព័ត៌មានលម្អិតនៃរថយន្តនេះ គេរំពឹងថាក្រុមហ៊ុន Lynk & Co នឹងប្រកាសនៅថ្ងៃទី ០ ខែកក្កដានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម