នេះជារូបរាងផ្លូវការរបស់ Honda Civic ស៊េរីឆ្នាំ ២០២២

ក្រុមហ៊ុន Honda បានបង្ហាញរូបរាងសម្រេចចុងក្រោយនៃរថយន្ត Honda Civic Sedan ជំនាន់ទី១១ស៊េរីឆ្នាំ ២០២២ ដែលនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកអំឡុងពាក់កណ្ដាលឆ្នាំ២០២១ នៅទីផ្សារសហរដ្ឋអាមេរិក។

ត្បិតថាបានបង្ហាញរូបរាងផ្លូវការមែន ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិរបស់រថយន្តត្រូវរង់ចាំដល់ថ្ងៃទី២៨ ខែមេសា ដែល Honda នឹងរៀបចំកម្មវិធីប្រកាសចេញដើម្បីនិយាយលម្អិតអំពីរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ធ្លាប់បានបង្ហើបឲ្យដឹងអំពីផែនការទាក់ទងនឹងរថយន្ត Civic ថ្មីកាលពីខែវិច្ឆិកាឆ្នាំ២០២០ម្ដងរួចមកហើយ នៅពេលដែលក្រុមហ៊ុនបង្ហាញចេញរថយន្ត Honda Civic ស៊េរីឆ្នាំ២០២២ ប្រភេទ Prototype។ បើប្រៀបធៀបការឌីហ្សាញរបស់ប្រភេទ Prototype ជាមួយប្រភេទផ្លូវការឃើញថាមិនសូវខុសគ្នាប៉ុន្មានឡើយ។

Civic Prototype

គួរដឹងថាក្រោយពីការបញ្ចេញលក់រថយន្ត Civic Sedan ឆ្នាំ២០២២នេះរួច ក្រុមហ៊ុននឹងបង្ហាញចេញ Civic Hatchback ជាបន្ទាប់ ហើយគេក៏រំពឹងនូវវត្តមានរបស់ Civic Si ជាមួយនឹង Civic Type R ស៊េរីថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម