ផ្លូវការ! រថយន្ត BMW 7-Series ២០២៣ ដាក់លក់តាមអ៊ីនធឺណេតក្នុងទីផ្សារប្រទេសចិន ក្រោមហេតុផលនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត  BMW បានធ្វើការដាក់បញ្ចេញនៅរថយន្ត BMW 7-Series G70 ទាំង i7 xDrive60L និង ៧៤០L ហើយដាក់លក់ម៉ូដែលទាំងនេះតាមអ៊ីនធឺណេត ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ ទាំង BMW 7-Series និង i7 G70 នៅក្នុងប្រទេសចិន មានអក្សរ “L” តាមឈ្មោះ ជាធម្មតា ម៉ូដែលដែលមានឡូហ្គោ “L” គឺជាប្រភេទបន្ថែមនូវប្រវែងគន្លាតកង់មុខ-ក្រោយវែង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ 7-Series G70 នៅក្នុងប្រទេសចិន គឺមិនខុសពីម៉ូដែលដែលត្រូវបានដាក់បង្ហាញជាសកលនោះទេ ការដាក់ឈ្មោះនេះគឺគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ជាទូទៅ 7-Series ថ្មីគឺធំជាងស៊េរីចាស់ ដោយមានប្រវែងសរុប ៥ ៣៩១ ម.ម ទទឹង ១ ៩៥០ ម.ម កម្ពស់ ១ ៥៤៤ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ៣ ២១៥ ម.ម ។

សម្រាប់អតិថិជនចិនតែងតែចូលចិត្តម៉ូដែលទំនើបៗ ហើយនេះក៏ជាទីផ្សារដ៏សំខាន់សម្រាប់ BMW ដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់តែងតែចង់ផ្គាប់ចិត្តអតិថិជននៅទីនេះ។

គួរឲ្យដឹងថា BMW i7 នឹង​ក្លាយ​ជា​ម៉ូដែលខ្ពស់បំផុតរបស់ BMW ក្នុង​ប្រទេស​ចិន ដោយ​ផ្ដោត​លើ​រថយន្តអគ្គិសនីក្នុង​ទីផ្សារ​នេះ។ ទោះជាយ៉ាងណាក៏ដោយ BMW 7-Series នៅតែដើរតួយ៉ាងសំខាន់ ហើយត្រូវបានណែនាំស្របគ្នាជាមួយនឹងប្រភេទ 740L ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងរថយន្ត BMW 7-Series G70 នៅក្នុងប្រទេសចិនក៏ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបបំផុតដែលត្រូវបានណែនាំដូចជាប្រព័ន្ធប្រតិបត្តិការ iDrive8, កុងទ័រព័ត៌មានរាងជាមុខនាឡិកាទំហំ ១២,៣ អ៊ីញ, អេក្រង់កម្សាន្តកណ្តាលកុងសូល ទំហំ ១៤,៩ អ៊ីញ ឧបករណ៍បំពងសំឡេងម៉ាល Bowers & Wilkins ចំនួន ១៨ចំនុចជាដើម ។ លើសពីនេះ រថយន្តនេះក៏មានអេក្រង់កម្សាន្តទំហំ ៣១,១ អ៊ីញ បំពាក់លើពិដាន កម្រិតភាពច្បាស់ 8K ដែលជាការជំនួសដ៏ល្អសម្រាប់អេក្រង់កម្សាន្តចំនួន ២ ដែលដាក់នៅកៅអីជួរទី២។

លើសពីនេះ BMW បាននិយាយថា ខ្លួននឹងផ្តល់ជូននៅប្រភេទថ្មីនៃ 7-Series ផ្តាច់មុខសម្រាប់ទីផ្សារប្រទេសចិន អាចជាម៉ាស៊ីន ៤ស៊ីឡាំង ធ្វើឲ្យរថយន្តនេះកាន់តែអាចចូលប្រើប្រាស់បានក្នុងអត្រាពន្ធទាបជាងប្រភេទដែលមានម៉ាស៊ីនធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម