ភីកអាប់អគ្គិសនី Ford F-150 Lightning ថ្មី បើយក Option ពេញ តម្លៃដល់ ៩៦០០០ដុល្លារ

[ទីផ្សាររថយន្តបរទេស] នៅទីបំផុត ក្រុមហ៊ុន Ford បានបើកឲ្យអតិថិជនធ្វើការកែកុន និងជ្រើសរើសយក Option តាមរយៈអនឡាញ (online configuration) លើរថយន្តភីកអាប់អគ្គិសនី F-150 Lightning។

ចែកចេញជា ៤ ម៉ូដែល គឺ Pro, XLT, Lariat និង Platinum រថយន្ត F-150 Lightning នេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះ អតិថិជនអាចជ្រើសរើសពណ៌ចំនួន ៨ ដោយឥតគិតថ្លៃ ក៏ដូចជាពណ៌ទី៩ គឺ ពណ៌ក្រហម (Rapid Red) ដែលមាន metallic tinted clearcoat ក្នុងតម្លៃ ៤៩៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃនៃភីកអាប់ F-150 Lightning ឡើងថ្លៃតាមម៉ូដែល ដោយ XLT មានតម្លៃចាប់ពី ៥២ ៩៧៤ដុល្លារ, Lariat មានតម្លៃចាប់ពី ៦៧ ៤៧៤ដុល្លារ និង Platinum មានតម្លៃចាប់ពី ៩០ ៨៧៤ដុល្លារ។

ជាមួយនឹងការជ្រើសរើសយក Option ទាំងអស់តាមដែលអាចធ្វើទៅបាន រថយន្ត Ford F-150 Lightning នឹងមានតម្លៃដល់ ៩៦ ៤១៤ដុល្លារ។

គួរឲ្យដឹងដែរថា គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Ford ទទួលបានការកក់ F-150 Lightning ចំនួន ២០០ ០០០គ្រឿងរួចទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម