មកដឹងពេលវេលាដែលឡាន Honda Civic ជំនាន់ទី១១ បង្ហាញខ្លួន

ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​ថា​ Honda នឹង​បញ្ឈប់​ការ​ផលិត​រថយន្ត Honda Fit និង Civic Coupe សម្រាប់​ឆ្នាំ ២០២១ ពេល​នេះ​គេ​បាន​ដឹង​ដំណឹង​បន្ថែម​អំពី​ផែនការ​របស់​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នេះ។

ដំណឹង​ថ្មី​ចេញ​ពី Honda គឺ​ក្រុមហ៊ុន​គ្រោង​នឹង​ប្រកាស​ចេញ​រថយន្ត Honda Civic ជំនាន់​ទី១១ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នៅ​អំឡុង​ត្រីមាស​ទី​ពីរ ឆ្នាំ ២០២១ ខាង​មុខ​នេះ។ អំពី​រថយន្ត​ Civic ជំនាន់​ថ្មី​គេ​មិន​ទាន់​ដឹង​ដំណឹង​ច្រើន​លើស​ពី​នេះ​នៅ​ឡើយ​ទេ ដោយ​គេ​ដឹង​ថា Honda នឹង​ផ្ដោត​លើ​ផលិតផល​ផ្សេង​ជា​មុន​សិន​ ដែល​មាន​ដូច​ជា Honda Civic Type R Limited Edition និង Honda Odyssey ឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ចំពោះ​គ្រោង​ឆ្អឹង​របស់ Honda Civic ជំនាន់​ថ្មី រំពឹង​ថា​នឹង​ប្រើ​ប្រាស់​នូវ​គ្រោង​ឆ្អឹង​ Honda Compact Global Platform ដូច​ជា​ជំនាន់​បច្ចុប្បន្ន​ដែរ។ ប៉ុន្តែ​គេ​សង្ស័យ​ថា​ Honda អាច​នឹង​មិន​បញ្ចេញ​ Civic ប្រភេទ Coupe នោះ​ទេ ដោយ​នឹង​មាន​តែ​ប្រភេទ Sedan និង Hatchback តែ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម