មិនដល់៥នាទីផង ឡាន Honda Civic Type R Limited Edition លក់អស់ពីស្តុក

រថយន្ត Honda Civic Type R Limited Edition ស៊េរីឆ្នាំ២០២០ ពិតជាបានបញ្ជាក់ថាខ្លួនមានគេចាប់អារម្មណ៍ច្រើន បន្ទាប់ពីលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលត្រឹម ៤នាទី នៅប្រទេសកាណាដា។

រថយន្ត Civic Type R Limited Edition នេះ មានលក់នៅក្នុងប្រទេសកាណាដាត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយវាក៏លក់ដាច់អស់ភ្លាមៗដែរ បន្ទាប់ពីបើកឲ្យមានការបញ្ជាទិញតាមអនឡាញ ដែលតម្រូវឲ្យកក់លុយមុន ១ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Sedan ស្ព័រម៉ូដែលពិសេសនេះនឹងមានតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌លឿង Phoenix Yellow ឬគេហៅម្យ៉ាងទៀតថា Sunlight Yellow។ Civic Type R Limited Edition ខុសពី Civic Type R ធម្មតា ដូចជា មានទម្ងន់ស្រាលជាង, ដំណើរការកាន់តែប្រសើរលើទីលាន, បំពាក់យ៉ាន់ BBS ប្រភេទ Forged, កាត់បន្ថយសំឡេងរំខាន និងដករបស់មិនចាំបាច់មួយចំនួនចេញ ជាដើម។

រថយន្តនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង VTEC មានកម្លាំង ៣០៦សេះ ប្រើប្រអប់លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម