រាងអេមណាស់! Mercedes CLS ២០២២ បង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត CLS ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយទទួលបានការឌីហ្សាញថ្មីមួយចំនួន។

រថយន្ត Mercedes CLS ឆ្នាំ២០២២ ថ្មីនេះ បានបំពាក់ប៉ាណាមុខថ្មី និងកាងមុខរាងស្ព័រជាងមុន ព្រមទាំងយ៉ាន់ថ្មី និងពណ៌តួខ្លួនថ្មី ហៅថា Spectral Blue Metallic ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯកាប៊ិនខាងក្នុងវិញ មានការផ្លាស់ប្តូរតិចតួចបំផុត ប៉ុន្តែវារួមមានដៃចង្កូតថ្មី ដែលមានបំពាក់បន្ទះសេនស័រ អាចចាប់ដៃរបស់អ្នកបាន។ វានឹងជួយដាស់តឿនអ្នកបើកបរ នៅពេលប្រើប្រាស់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិពាក់កណ្តាល របស់ CLS។

រថយន្ត Mercedes CLS ថ្មីនេះផ្តល់ជម្រើសម៉ាស៊ីនជាច្រើន ដោយក្នុងនោះម៉ាស៊ីនម៉ាស៊ូតមានដូចជា ចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ និង ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦១សេះ ព្រមទាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣២៥សេះ។

ដោយឡែក ចំពោះប្រភេទម៉ាស៊ីនសាំងវិញមានដូចជា ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៥សេះ និង ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦២សេះ ព្រមទាំងចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤២៩សេះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរមកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម