ឡានអគ្គិសនីសុទ្ធ MG Maxus 9 ប្រភេទ MPV ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ តម្លៃខ្ទង់ ៨ មុឺនដុល្លារ

[បរទេស] បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅពិព័រណ៌រថយន្ត Bangkok international Auto Show នាពេលកន្លងមក ខណះពេលនេះ ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសចេញតម្លៃលក់ជាផ្លូវការនៅរថយន្ត MG Maxus 9 ជារថយន្តប្រភេទ MPV អគ្គិសនីសុទ្ធ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស Model X និង Model Y ជាមួយតម្ទៃលក់ចាប់ពី ៧៣ ៤៣៨ ដុល្លារ ដល់ ៧៩ ៣១៥ ដុល្លារ ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ MG MAXUS 9 ត្រូវបានរចនាឡើងដសង្កត់ធ្ងន់ទៅលើភាពប្រណីត និងប្លែកជាមួយនឹងប៉ាណាខាងមុខបិទជិត ចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្ហាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងសងខាងបើក-បិទដោយថាមពលអគ្គិសនី ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ សំណុំចង្កៀងក្រោយជាប្រភេទ LED និងទ្វារបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កៅអីជួរទី ២ ជាប្រភេទ Captain seat មានមុខងារម៉ាស្សា និងអាចលៃតម្រូវសីតុណ្ហភាពតាមតម្រូវការ, ឧបករណ៍បំពងសំឡេង ១២ ចំនុច, រន្ធសាក USB ៩ ទីតាំង, កន្លែងសាកថ្មឥតខ្សែរ និងដំបូលកញ្ចក់ Panoramic sunroof ចំនួន ២ ទីតាំងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន MG Maxus 9 ដំណើរការដោយម៉ូទ័រអគ្គិសនី ១ មានកម្លាំង ២៤៥ សេស និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ បន្ថែមពីនេះ រថយន្តនេះបានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Advanced Synchronized Protection System ជាមួយនឹងមុខងារជំនួយការអ្នកបើកបរ ADAS ចំនួនដល់ ២៥ ឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម