រថយន្ត Ford Mustang Mach-E នៅមិនទាន់មានលក់នៅតាមហាងលក់រថយន្តនៅឡើយទេ ប៉ុន្តែមានហាងលក់មួយចំនួនបានចាប់ផ្ដើមដំឡើងថ្លៃរថយន្ត SUV អគ្គិសនីនេះបាត់ទៅហើយ។
ការឡើងថ្លៃនេះគឺលក់ជូនអតិថិជនមួយចំនួនដែលមិនអាចធ្វើការកុម្ម៉ង់បានទាន់ពេល ពេលដែលក្រុមហ៊ុន Ford បើកទទួលការកុម្ម៉ង់។ បើតាមវិបសាយពិភាក្សាអំពី Mach-E បានបង្ហាញអំពីផ្ទាំងផ្សព្វផ្សាយរបស់ហាងលក់មួយ ដែលឃើញថាតម្លៃលក់របស់ Mach-E មានលើសពីតម្លៃចេញពីរោងចក្រដល់ ១៥ ០០០ ដុល្លារឯណោះ។
គួរដឹងថារថយន្ត Mustang Mach-E ដែល Ford ដាក់លក់មានតម្លៃចាប់ពី ៤៣ ៨៩៥ ដុល្លារ សម្រាប់ប្រភេទ Base Option។ ប៉ុន្តែ Mach-E ប្រភេទ First Edition នឹងចេញលក់លើទីផ្សារមុនគេ ដែលវាមានតម្លៃចាប់ពី ៥៩ ៩០០ ដុល្លារ៕