Lamborghini Urus Hybrid នឹងមានកម្លាំងខ្លាំងជាង Urus ធម្មតាទៅទៀត!

បច្ចុប្បន្ន​នេះ Lamborghini Urus កំពុង​កាន់​កាប់​តំណែង “រថយន្ត SUV លឿន​បំផុត​នៅ​លើ​ពិភពលោក”។ វាប្រើ​ម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង មាន ៦៤១ សេះ ហើយមាន​ល្បឿន​អតិបរមា​ ៣០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

នាពេលថ្មីៗកន្លងទៅនេះ លោក Maurizio Reggiani ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Lamborghini បាន​ប្រាប់​គេហទំព័រ​រថយន្ត Drive ថា ក្រុមហ៊ុន​កំពុង​មាន​គម្រោង​ផលិត Urus ​Hybrid ដែលមាន​កម្លាំង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ វា​​មាន​បច្ចេកវិទ្យា​ស្រដៀង Porsche Cayenne Turbo S E-Hybrid ប៉ុន្តែ​បន្ថែម​កម្លាំង​កាន់​តែ​ខ្លាំង ដើម្បី​ជួយ​ឲ្យ​វា​រក្សា​តំណែង “រថយន្ត SUV លឿនបំផុត” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ការ​អះអាង​ខាង​លើ គេ​អាច​រំពឹង​ថា Lamborghini Urus Hybrid នឹង​មាន​កម្លាំង​លើស​ពី ៦៨០ សេះ ស្របពេលដែល​លោក Reggiani បញ្ជាក់​បន្ថែម​ថា វា​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុងពេលឆាប់ៗខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម