ឡាន Mercedes-Benz យ៉ាងហោច ៧ម៉ូដែល នឹងលែងមានលក់នៅអាមេរិក

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុន Mercedes-Benz កំពុងមានគម្រោងឈប់លក់រថយន្តរបស់ខ្លួនយ៉ាងហោចណាស់ ៧ម៉ូដែល នៅក្នុងសហរដ្ឋអាមេរិក។

ប្រធានក្រុមហ៊ុន Mercedes-Benz USA លោក Nicholas Speeks បានបញ្ជាក់កាលពីខែមិថុនាថា ម៉ូដែលមួយចំនួននឹងត្រូវកាត់ចេញ។ ថ្វីបើលោក Speeks មិនបានបញ្ជាក់ច្បាស់ថាម៉ូដែលណា ប្រភពព័ត៌មាន Auto News បង្ហើបថា រថយន្តប្រភេទ Coupe និងបើកដំបូល ម៉ូដែល C-Class, E-Class និង S-Class ព្រមទាំង AMG GT និង CLS Coupe នឹងត្រូវកាត់ចេញពីទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Sam Fiorani អនុប្រធានក្រុមហ៊ុន AutoForecast Solutions បានឲ្យដឹងថា ការឌីហ្សាញថ្មីកាន់តែស្ព័រជាងមុននៃរថយន្ត Sedan ថ្មី ធ្វើឲ្យគេលែងត្រូវការរថយន្ត Coupe តែម្តង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mercedes-Benz USA មិនទាន់បានបញ្ជាក់ឡើយថា ម៉ូដែលណាខ្លះ នឹងត្រូវឈប់លក់លើទីផ្សារសហរដ្ឋអាមេរិកតទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម