Hyundai Kona ឆ្នាំ២០២១ ចេញហើយ ផ្តល់ជម្រើសម៉ាស៊ីន និងមុខងារសុវត្ថិភាពច្រើនកប់

ក្រុមហ៊ុនរថយន្តកូរ៉េ Hyundai បានប្រកាសចេញរថយន្ត Kona ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះមានបន្ថែមទាំងម៉ូដែល Kona N Line និងប្រភេទប្រើម៉ាស៊ីន Hybrid ទៀតផង។

Hyundai Kona ឆ្នាំ២០២១ ទទួលបានការអាប់ដេតលើឌីហ្សាញផ្នែកខាងមុខ ដោយបំពាក់ចង្កៀងមុខ-ក្រោយថ្មី ព្រមទាំងអំពូល LED សម្រាប់បំភ្លឺពេលថ្ងៃ ថ្មី និង កាងមុខផ្នែកខាងក្រោមថ្មី​ និងប៉ាណាមុខថ្មី ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona ផ្តល់ជម្រើសម៉ាស៊ីនថ្មីជាច្រើន ដូចជា ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ T-GDI Smartstream មានកម្លាំង ១៩៤សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ហើយមានទាំងជម្រើងប៉ុងមួយ និងប៉ុងពីរ។

ជម្រើសម៉ាស៊ីនទី២ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Smartstream ដំណើរការជាមួយបច្ចេកវិទ្យា Mild-hybrid មានកម្លាំងសរុប ១៣៤សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ឬ លេខដៃ ៦វគ្គ ប្រភេទ Intelligent Manual Transmission (6iMT) ហើយក៏មាន Option ប៉ុងពីរដែរ។

ជម្រើសម៉ាស៊ីនទី៣ គឺ ម៉ាស៊ីនសាំងចំណុះ​ ១,០លីត្រ T-GDI Smartstream មានកម្លាំង ១១៨សេះ ដំណើរការជាមួយបច្ចេកវិទ្យា Mild-hybrid និង លេខដៃ 6iMT។ ចំពោះអ្នកដែលមិនចង់បានបច្ចេកវិទ្យា Mild-hybrid ក៏អាចជ្រើសរើសប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ឬលេខដៃ ៦វគ្គ ជាមួយ Option ប៉ុងពីរបាន។

ចុងក្រោយបង្អស់គឺ Kona Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ GDI ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ មានកម្លាំងសរុប ១៣៨សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់មុខ។

បច្ចេកវិទ្យា SmartSense Active Safety ត្រូវបានបំពាក់មកស្តង់ដារលើរថយន្ត Kona ដោយក្នុងនោះរួមមានមុខងារពិសេសៗជាច្រើន ដូចជា Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Smart Cruise Control with Stop and Go, Leading Vehicle Departure Alert, Lane Following Assist, Intelligent Speed Limit Warning, Safe Exit Warning, Rear Seat Alert, និង Forward Collision-Avoidance Assist៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម