Jaguar ស៊េរីឆ្នាំ ២០២០ មួយនេះ ចុះថ្លៃជិត ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Jaguar បាន​បង្ហាញ​ចេញ​រថយន្ត​ XF ស៊េរី​ឆ្នាំ ២០២១ កាល​ពី​សប្ដាហ៍​មុន ដែល​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​ តម្លៃ​លក់​របស់​វា​ធូរ​ថ្លៃ​ជាង​ស៊េរី​ឆ្នាំ ២០២០ ដល់​ទៅ ១៨% ឯណោះ។

ដោយ​ឡែក​នៅ​សហរដ្ឋអាមេរិក​ឯណោះ សម្រាប់​រថយន្ត XF ស៊េរី​ឆ្នាំ ២០២០ គេ​សង្កេត​ឃើញ​មាន​ការ​បញ្ចុះ​តម្លៃ​ច្រើន​សន្ធឹក​តែ​ម្ដង។ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​ XF S ដែល​ប្រើ​ម៉ាស៊ីន​៦​ស៊ីឡាំង ចុះ​ថ្លៃ​ចំនួន ១៧ ០០០​ដុល្លារ ចំណែក XF ប្រើ​ម៉ាស៊ីន៤ស៊ីឡាំង ចុះ​ថ្លៃ ១៥ ០០០​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​មុន​ការ​បញ្ចុះ​តម្លៃ​នេះ​រថយន្ត XF ស៊េរី​ឆ្នាំ ២០២០ ម៉ាស៊ីន​៤​ស៊ីឡាំង មាន​តម្លៃ​ចាប់​ពី ៥១ ១០០​ដុល្លារ ហើយ​រថយន្ត XF S ម៉ាស៊ីន​៦ស៊ីឡាំង មាន​តម្លៃ​ចាប់ពី ៦៨ ២០០​ដុល្លារ ជា​តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម