Porsche មិនធ្លាក់ចុះខ្លាំងឡើយ អំឡុងវិបត្តិកូវីដ១៩

Porsche បាន​ចែក​រំលែក​អំពី​លទ្ធផល​លក់​សម្រាប់​រយៈពេល​ ៩ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ ដែល​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ​នៅ​លើ​ទីផ្សារ​ជា​ច្រើន​ លើក​លែង​តែ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក និង​មជ្ឈិមបូព៌ា។

​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាហ្វ្រិក និង​មជ្ឈិមបូព៌ា Porsche អាច​លក់​រថយន្ត​បាន​សរុប ៨៧ ០៣០​គ្រឿង ដែល​កើន​ឡើង ១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។ នៅ​ប្រទេស​ចិន​ឯណោះ​មាន​ចំនួន​លក់ ៦២ ៨២៣​គ្រឿង ធ្លាក់​ចុះ​ពី ៦៤ ២៣៧​គ្រឿង​កាល​ឆ្នាំ​មុន ហើយ​នៅ​អាមេរិក​ខាង​ជើង​លក់​បាន ៤៩ ០៣៤​គ្រឿង ថយ​ចុះ ១១%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​តំបន់​អឺរ៉ុប​អាច​លក់​បាន ៥៥ ៤៨៣​គ្រឿង ថយ​ចុះ ៩% ហើយ​ក្នុង​នោះ​នៅ​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​កំណើត​មាន​ចំនួន​លក់ ១៧ ៤៦២គ្រឿង ថយ​ចុះ ២៣%។ សរុប​ជា​រួម Porsche អាច​លក់​រថយន្ត​បាន ១៩១ ៥៤៧​គ្រឿង​នៅ​ទូទាំង​ពិភពលោក​ ដែល​ធ្លាក់​ចុះ ៥% ធៀប​នឹង​ឆ្នាំ​មុន។

រថយន្ត Cayenne នៅ​តែ​អាច​​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ជា​មួយ​ចំនួន​លក់ ៦៤ ២៩៩​គ្រឿង ដែល​កើន​ឡើង ៤%។ រថយន្ត Macan មាន​ចំនួន​លក់ ៥៥ ១២៤​គ្រឿង និង​រថយន្ត 911 មាន​ចំនួន​លក់ ២៥ ៤០០​គ្រឿង និង​រថយន្ត Taycan អាច​លក់​បាន ១០ ៩៤៤​គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម