រថយន្ត Kia Morning ជំនាន់ថ្មីដែលមានរចនាបថរូបរាងបានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសវៀតណាម ដោយមានតម្លៃចាប់ពី ៤៣៩លានដុង ដែលស្មើនឹងប្រមាណ ១៨ ៩៧២ដុល្លារ។
រថយន្ត Kia Morning ជំនាន់ថ្មីដែលលក់នៅវៀតណាមគឺមានបំពាក់ដោយម៉ាស៊ីនថ្មី ប៉ុន្តែគេមិនទាន់ដឹងលក្ខណៈសម្បត្តិលម្អិតរបស់វានៅឡើយទេ។ រថយន្ត Kia Morning ស៊េរីមុនគឺប្រើប្រាស់ម៉ាស៊ីន ១,២៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ៨៦សេះ និងមានជម្រើសប្រើលេខដៃ ៥វគ្គ ឬលេខអូតូ ៤វគ្គ។
គួរដឹងថាតម្លៃរថយន្ត Kia Morning ជំនាន់ថ្មីនៅទីផ្សារវៀតណាមគឺខ្ពស់ជាងគូប្រជែងមួយចំនួនដូចជា Hyundai Grand i10 ដែលមានតម្លៃចាប់ពីប្រមាណ ១៥ ១២០ដុល្លារ និងរថយន្ត VinFast Fadil ដែលមានតម្លៃចាប់ពីប្រមាណ ១៨ ៣៦០ដុល្លារ៕