ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ យានដ្ឋាន តូយ៉ូតា (ខេមបូឌា) បានប្រកាសពីការផ្តល់ជូនកាដូពិសេស ជាប័ណ្ណទឹកប្រាក់សន្ធឹកសន្ធាប់ដល់អតិថិជន ដែលអញ្ជើញទៅទទួលយកសេវាកម្មនៅយានដ្ឋានធំៗ២ នៅទីក្រុងភ្នំពេញ គឺ ទីតាំង ស្នាក់ការកណ្តាល (ទឹកថ្លា) និងសាខាទួលសង្កែ (តាមបណ្តោយផ្លូវជាសុផារ៉ា ជិតរង្វង់មូលកាំកូ)។ ក្នុងនោះដែរ ការផ្តល់ជូននេះ ក៏បានភ្ជាប់ជាមួយនឹងលក្ខខណ្ឌងាយៗមួយចំនួនដូចជា ៖
- សម្រាប់តែអតិថិជនដែលមកទទួលសេវាកម្ម ថែទំា (ប្តូរប្រេងម៉ាស៊ីន) និងជួសជុលទូទៅប៉ុណ្ណោះ
- ប័ណ្ណទឹកប្រាក់នេះ នឹងផ្តល់ជូនអតិថិជនដែលធ្វើសេវាកម្មដែលមានតម្លៃចាប់ពី ១០០ដុល្លារ ឡើងទៅ
អ្វីដែលកាន់តែពិសេសសម្រាប់ប្រូម៉ូសិននេះគឺ ប័ណ្ណទឹកប្រាក់ដែលលោកអ្នកនឹងទទួលបាននោះគឺ កើនឡើងរហូត ចាប់ពី ១០ដុល្លារ – ២០ដុល្លារ -….. មិនកំណត់។
ក្រៅពីប្រូម៉ូសិនខាងលើ មានមូលហេតុមួយចំនួនទៀត ដែលធ្វើអោយ យានដ្ឋាន ល្អផ្តាច់គេនេះ សក្តិសមបំផុតសម្រាប់រថយន្តរបស់លោកអ្នក ដែលមូលហេតុទាំងនោះគឺ ៖
- មានអ្នកជំនាញច្បាស់លាស់ បទពិសោធន៍ច្រើនឆ្នាំ ហើយសុទ្ធតែឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញ តូយ៉ូតា (ស្តង់ដារជប៉ុន)
- តម្លៃសមរម្យ ស្របទៅនឹងទីផ្សារ ក៏ដូចជាធានាបាននូវគុណភាពនៃសេវាកម្មនីមួយៗ
- ទីតាំងធំទូលាយ មានអនាម័យនិងផ្តោតទៅលើសុវត្ថិភាពជាចំបង
- គ្រប់សេវាកម្មទាំងអស់ គឺឆ្លងកាត់ការត្រួតពិនិត្យច្បាស់លាស់ និងមានការធានាជូននូវគុណភាព
សរុបរួមមក យានដ្ឋាន តូយ៉ូតាគឺជាទីតាំងថែទាំ និងជួសជុលរថយន្តល្អបំផុតសម្រាប់រថយន្ត TOYOTA & LEXUS របស់លោកអ្នក ហើយបូករួមជាមួយប្រូម៉ូសិនពិសេសនាឳកាសចុងឆ្នាំបែបនេះ លោកអ្នកគួររួសរាន់ឡើង ដើម្បីទទួលបានការផ្តល់ជូនទាំងអស់គ្នា។ ហើយប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ០១៧ ៦៦៦ ១៦៩ | ០១៧ ២២២ ៣២១ ឬ គេហទំព័រFacebook ផ្លូវការ TOYOTA CAMBODIA AFTER SALES SERVICE។