រថយន្តភីកអាប់ដែលលក់ដាច់ជាងគេនៅទីផ្សារវៀតណាម នឹងផ្លាស់ប្ដូរពីនាំចូលមកពីប្រទេសថៃ មកដំឡើងក្នុងស្រុកវិញចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២១ ខាងមុខនេះ។
ការបញ្ជាក់ពីអ្នកចាត់ការរបស់ Ford Vietnam បានឲ្យដឹងថានាពេលបច្ចុប្បន្ននេះរោងចក្រនៅ Hai Doung កំពុងបិទបញ្ចប់ការដំឡើងសង្វាក់ផលិតកម្ម ដើម្បីត្រៀមចាប់ផ្ដើមបើកដំណើរការការផលិត។
រថយន្ត Ford Ranger ដែលនាំចូលមកទីផ្សារវៀតណាម គឺមានដំឡើងនៅប្រទេសថៃ ហើយសម្រាប់ម៉ូដែលដែលដំឡើងក្នុងស្រុកផ្ទាល់នេះ រំពឹងថានឹងមានតម្លៃធូរថ្លៃជាងប្រភេទដែលនាំចូល។
បច្ចុប្បន្ននេះ Ford មានរោងចក្រផលិតរថយន្តពីរប៉ុណ្ណោះនៅអាស៊ានគឺនៅប្រទេសថៃ និងប្រទេសវៀតណាម។ Ford ចង់ផ្ទេរការផលិតពីប្រទេសថៃទៅប្រទេសវៀតណាមខ្លះៗដោយចាប់ផ្ដើមជាមួយរថយន្ត Ranger ទៅ៕