កាលពីពេលថ្មីៗនេះ រូបថតប្រមាញ់បានជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញនូវ រូបរាងនៃរថយន្តភីកអាប់ថ្មីរបស់ Ford គឺម៉ូដែល Maverick ស៊េរីឆ្នាំ២០២២ ដែលនឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងពេលខាងមុខ។
រថយន្តភីកអាប់ខ្នាតតូច Maverick នេះ នឹងស្ថិតនៅក្រោមម៉ូដែល Ford Ranger ដើម្បីប្រជែងជាមួយ រថយន្ត Hyundai Santa Cruz។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បាននិយាយអ្វីច្រើនពាក់ព័ន្ធនឹងភីកអាប់មួយនេះឡើយ ប៉ុន្តែយើងអាចមើលឃើញថា វាមានការឌីហ្សាញខុសប្លែកពីភីកអាប់ Ford ដទៃទៀត។
យ៉ាងណាក៏ដោយ គេរំពឹងថា Ford Maverick ឆ្នាំ២០២២ នឹងខ្ចីម៉ាស៊ីនពី Ford Escape និង Bronco Sport ដោយមាន ២ ជម្រើស គឺ ចំណុះ ១,៥លីត្រ EcoBoost ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៨០សេះ និង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥០សេះ។ វាអាចនឹងប្រើប្រអប់លេខអូតូ ៨វគ្គ និងមាន Option ប៉ុងពីរផងដែរ៕