Huawei នឹងវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវលើរថយន្តយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបង្ហាញថាខ្លួននឹងវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវលើរថយន្តយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុន Huawei បានចាប់ដៃគូជាមួយក្រុមហ៊ុន BAIC Group, Chongqing Changan Automobile C0. និង Guangzhou Automobile Group ដើម្បីសហការអភិវឌ្ឍយានយន្តបើកបរដោយខ្លួនឯង។ រថយន្តទាំងនេះនឹងរួមបញ្ចូលផ្លាកយីហោក្រុមហ៊ុន Huawei ហើយនិងជួយក្រុមហ៊ុនដែលជាគូប្រជែងបច្ចេកវិទ្យាយក្ស Xiaomi ដែលថ្មីៗនេះបានប្តេជ្ញាវិនិយោគ ១០ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ក្នុងការផលិតរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Eric Xu ប្រធានប្រតិបត្តិក្រុមហ៊ុន Huawei បានប្រាប់ទៅកាន់អ្នកវិភាគកាលពីដើមសប្តាហ៍នេះថា ”យើងនឹងវិនិយោគជាង ១ ពាន់លានដុល្លារក្នុងការអភិវឌ្ឍគ្រឿងបង្គុំរថយន្តនៅឆ្នាំនេះ។ ប្រទេសចិនបាននាំចូលរថយន្តប្រហែលចំនួន ៣០ លានគ្រឿងក្នុងមួយឆ្នាំ ៗ ហើយចំនួននេះកំពុងកើនឡើង។ ទោះបីយើងមិនទាន់ឈានជើងទៅកាន់ទីផ្សារខាងក្រៅប្រទេសចិនក៏ដោយ ប្រសិនបើយើងអាចរកចំណូលបានជាមធ្យម ១០ ០០០ យ័នពីរថយន្តនីមួយៗដែលបានលក់នៅក្នុងប្រទេសចិននោះ គឺជាអាជីវកម្មដ៏ធំមួយរួចទៅហើយសម្រាប់ក្រុមហ៊ុន Huawei។

ដូចដែលបានកត់សំគាល់ដោយ Yahoo Finance ក្រុមហ៊ុន Huawei បានឆ្លងកាត់ការលំបាកនៅឆ្នាំ ២០២០ បន្ទាប់ពីវាត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក ដែលរារាំងដល់អាជីវកម្មស្មាតហ្វូនដែលកំពុងរីកដុះដាលរបស់ខ្លួន។ស្ថាបនិកមហាសេដ្ឋីលោក Ren Zhengfei បានចាប់ផ្តើមបង្កើនក្រុមហ៊ុន Huawei អោយក្លាយជា កសិកម្មឆ្លាតវៃ(Smart agriculture), ការថែទាំសុខភាព(Health care) និងរថយន្តអគ្គិសនី។

លោក Xu មានជំនឿចិត្តយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាស្វ័យប្រវត្តិ ដែលក្រុមហ៊ុន Huawei បានអភិវឌ្ឍន៍ ហើយដោយអះអាងថាវានឹងប្រសើរជាង Tesla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម