រថយន្តក្រុងប្រភេទ Off-Road មួយនេះមានតម្លៃរហូតដល់ជាង ៤០ម៉ឺនដុល្លារ

រថយន្តក្រុង Praetorian ត្រូវបានចាប់ផ្តើមផលិតឡើងដោយក្រុមហ៊ុន Torsus កាលពីឆ្នាំ ២០១៨ កន្លងទៅ ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមហ៊ុន Torsus បានធ្វើការអភិវឌ្ឍបន្ថែមរថយន្តនេះអោយកាន់តែទាន់សម័យ និងខ្លាំងក្លាបន្ថែម។

រថយន្តក្រុង Praetorian ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៩លីត្រ MAN D08 Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៦សេះ និងកម្លាំងបង្វិល ៨៤៩ lb-ft ដំណើរការដោយប្រអប់លេខ ៩វគ្គអូតូរបស់ ZF និងជម្រើសការបើកបរដោយប្រព័ន្ធប៉ុង១ ឬ ប៉ុង២។ ព្រមទាំងអាចផ្អៀងដល់ ៣៣ដឺក្រេ, ឡើងដល់កម្ពស់ ១៨ដឺក្រេ និងចូលក្នុងជម្រៅទឹកដល់ទៅ ៣៥ អ៊ីញ ឬ ០,៩ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ដើម្បីផ្តល់ផាសុខភាពសម្រាប់អ្នកដំណើរក្នុងពេលធ្វើដំណើរក្នុងអាកាសធាតុក្តៅ ប្រព័ន្ធម៉ាស៊ីនត្រជាក់ក៏ត្រូវបានរអភិវឌ្ឍបន្ថែមរកាន់តែឱ្យប្រសើរផងដែរ ដោយផ្តល់នូវភាពត្រជាក់ដល់អ្នកដំណើរចំនួន ៣៥ នាក់ ពីសីតុណ្ហភាព ៦០អង្សារ ទៅ ២៩ អង្សារក្នុងរយៈពេលតែ ៣ នាទី និងពី ៦០អង្សារ ដល់ ២០អង្សារ ក្នុងរយៈពេលតិចជាង ១៥ នាទី។ វាពិតជាមានប្រសិទ្ធិភាពកាល:ទេស:រក្សាម៉ាស៊ីនឱ្យត្រជាក់នៅពេលឡើងភ្នំខ្សាច់ ដើម្បីការពារកុំអោយឡើងកំដៅ។ លក្ខណៈពិសេសដែលផ្តល់ផាសុកភាពថ្មីផ្សេងទៀតរួមមាន ចន្លោះទំនេរធំរវាងពីកៅអីមួយទៅកៅអីមួយ និងអេក្រង់កម្សាន្តនៅខាងក្រោយកៅអីដែលអាចភ្ជាប់ទៅនឹងស្មាតហ្វូនរបស់អ្នកដំណើរបាន។

ចំពោះទ្វារអ្នកដំណើរត្រូវបានអភិវឌ្ឍបន្ថែមផងដែរ ដោយបិទ ឬបើកម្តងប្រើពេលតិចជាង ៨វិនាទី និងបិទដោយស្វ័យប្រវត្តិនៅពេលរថយន្តបើកបរចាប់ពីល្បឿន ១,៨៦ mph រួមជាមួយឧបករណ៍ចាប់សញ្ញាសម្រាប់អ្នកដំណើរ ឬឧបសគ្គផ្សេងៗនៅជាប់ទ្វានិងប្រព័ន្ធការពារការឆ្លងចរន្តអគ្គសនីផងដែរផងដែរ។

ខណៈពេលដែលរថយន្ត Torsus Praetorian មិនមានលក់នៅលើតីផ្សារសហរដ្ឋអាមេរិក វាមានតម្លៃចាប់ផ្តើមពី ១៨៥ ០០០ដុល្លារ ដល់ ៤៤៥ ០០០ ដុល្លារ សម្រាប់ទីផ្សារអ៊ឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម