ក្រុមហ៊ុន Chevrolet កំពុងតែធ្វើការលើរថយន្ត Colorado ជំនាន់ថ្មី ប៉ុន្តែក៏មិនភ្លេចពីម៉ូដែលឆ្នាំ២០២២ ដែរ ដោយឥឡូវនេះបានបន្ថែម Option ថ្មីឲ្យវាមួយទៀត ហៅថា “Trail Boss Package”។
កញ្ចប់ Option ថ្មីនេះ នឹងមានលើម៉ូដែល Colorado LT និង Z71 ដែលជួយឲ្យភីកអាប់នេះកាន់តែហំ។ ក្នុងនោះរួមការអាប់ដេតដូចជា បន្ទះការពារបាតផ្នែកខាងមុខ និងកណ្តាល, យ៉ាន់ ១៧អ៊ីញ, ឡូហ្គូពណ៌ខ្មៅ, ទំពក់អូសសណ្តោងពណ៌ក្រហម និងកល់បូមខ្ពស់ជាងមុន ១អ៊ីញទៀតផង។
សូមបញ្ជាក់ថា កញ្ចប់ Option “Trail Boss Package” ថ្មីនេះមានតម្លៃ ២ ៨៩៥ដុល្លារសម្រាប់ម៉ូដែល Z71 និង ២ ៩៩៥ដុល្លារសម្រាប់ម៉ូដែល LT។
រថយន្តភីកអាប់ Chevrolet Colorado ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០០សេះ ក៏ដូចជា ម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៨សេះ និង ចំណុះ ២,៨លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ៕