យោយតាមគណនី Twitter របស់ក្រុមហ៊ុន TOGG បានបង្ហាញថារថយន្ត TOGG C-SUV របស់ខ្លួនកំពុងឈានឆ្ពោះទៅរកផលិតកម្ម បន្ទាប់ពីការរៀបចំតួររថយន្តបានរួចរាល់ ដោយផលិតកម្មនឹងចាប់ផ្តើមនាឆ្នាំក្រោយ ។
Tamamı ülkemizde üretilen parçalarla Gebze'de montajı yapılan ilk gövdemiz.
Bizi izlemeye devam edin ? pic.twitter.com/hbLdit1htO
— Türkiye’nin Otomobili (@TOGG2022) July 18, 2021
រថយន្តដំបូងរបស់ទួរគីមានឈ្មោះថា TOGG C-SUV ដែលជារថយន្តប្រភេទអគ្គិសនី មានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន។ TOGG មកពាក្យពេញថា “Türkiye’nin Otomobili Girisim Grubu” ឬជាភាសាអង់គ្លេស “Turkey’s Automobile Enterprise Group” ហើយបង្កើតឡើងដោយក្រុមហ៊ុនទួរគីធំៗចំនួន ៥ ជាមួយគោលដៅតែមួយគឺផលិតរថយន្តក្នុងស្រុក។
យោងតាមគេហទំព័រ Daily Sabah បានរាយការណ៍ថា ៧៥ភាគរយនៃអ្នកផ្គត់ផ្គង់របស់ TOGG គឺជាអ្នកនៅទួរគី ហើយ ២៥ភាគរយទៀតមកពីអឺរ៉ុប និងអាស៊ី។
TOGG C-SUV ប្រភេទ Base នឹងមានម៉ូទ័រអគ្គិសនីដែលផ្ដល់កម្លាំងបាន ២០០ សេះ ចំណែកប្រភេទ AWD (ប៉ុងពីរ) អាចផ្ដល់កម្លាំងបាន ៤០០ សេះ។ រថយន្តនេះរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២២ ហើយក្រុមហ៊ុននឹងបន្តបញ្ចេញរថយន្តសរុប ៥ ម៉ូដែល ដែលប្រើគ្រោងឆ្អឹងរថយន្តអគ្គិសនីនេះ។ TOGG C-SUV នឹងមានជម្រើសអាគុយចំនួនពីរ ដែលមួយជិះបានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ និងមួយទៀតជិះបាន ៥០០ គីឡូម៉ែត្រ។ TOGG ប្រាប់ថាអាគុយរថយន្តនឹងអាចសាកដល់ ៨០% ក្នុងពេលមិនដល់ ៣០ នាទីឡើយ៕