Suzuki និង Daihatsu ចូលរួមជាមួយ Toyota ក្នុងភាពជាដៃគូពាណិជ្ជកម្មឡានអគ្គិសនីជប៉ុន

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Suzuki និង Daihatsu បានចូលរួមជាមួយសម្ព័ន្ធរថយន្តពាណិជ្ជកម្មអគ្គិសនី ដែលដឹកនាំដោយក្រុមហ៊ុន Toyota។

ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេម្នាក់ៗនឹងទទួលបានភាគហ៊ុន ១០ ភាគរយនៅក្នុងការបណ្តាក់ទុនរួមគ្នា ដែលជាភាគហ៊ុនដូចគ្នានឹងក្រុមហ៊ុន Isuzu Motors និងក្រុមហ៊ុន Hino Motors។ ដោយឡែក Toyota កាន់កាប់ភាគហ៊ុន ៦០ ភាគរយដែលនៅសល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយមានក្រុមហ៊ុន Suzuki និង Daihatsu ចូលរួមក្នុងគម្រោងនេះ និងធ្វើការរួមគ្នា យើងនឹងអាចពង្រីករង្វង់កិច្ចសហប្រតិបត្តិការរបស់យើង មិនត្រឹមតែគ្របដណ្តប់លើរថយន្តពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរថយន្តខ្នាតតូចទៀតផង។ ជាមួយនឹងការពង្រីកនេះ ខ្ញុំជឿជាក់ថា យើងនឹងអាចឈានមួយជំហានឆ្ពោះទៅរកសង្គមរថយន្តចល័តកាន់តែប្រសើរ”។

សូមបញ្ជាក់ថា ការបណ្តាក់ទុនរួមគ្នាដែលមានឈ្មោះថា Commercial Japan Partnership (CJP) ខាងលើ ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ ២០២១ និងមានគោលបំណងសំខាន់៣៖

  • ទី១៖ ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកដឹកជញ្ជូន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនជាមួយរថយន្តធុនតូច
  • ទី២៖ ពង្រីកការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់នៅទូទាំងផ្នែកពាណិជ្ជកម្ម និងរថយន្តខ្នាតតូច
  • ទី៣៖ សហការលើការប្រើប្រាស់បច្ចេកវិជ្ជាសម្រាប់ផលិតរថយន្តអគ្គីសនី ដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់
ផ្ទាំងផ្សាយពាណិជ្ជកម្ម