គូរប្រជែង Toyota Tacoma និង Ford Ranger ចេញតម្លៃផ្លូវការ ដោយចាប់ពីជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្តភីកអាប់ Nissan Frontier ឆ្នាំ២០២២ របស់ខ្លួន  ដែលបានចេញជាផ្លូវាការកាលពីខែកុម្ភះកន្លងទៅ។

ភីកអាប់ Nissan Frontier ឆ្នាំ២០២២ មាននូវ ៦ជម្រើសម៉ូឌែលគឺ Frontier S King Cab, Frontier S Crew Cab, Frontier SV King Cab, Frontier SV Crew Cab, Frontier Pro-X Crew Cab និង Frontier Pro-4X Crew Cab។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូឌែល Frontier S King Cab ប្រភេទ 4×2 តម្លៃចាប់ពី ២៧ ៨៤០ដុល្លារ និង 4×4 ចាប់ពី ៣១ ០៤០ដុល្លារ
  • ម៉ូឌែល Frontier S Crew Cab ប្រភេទ 4×2 តម្លៃចាប់ពី ២៩ ៣៤០ដុល្លារ និង 4×4 ចាប់ពី ៣២ ៣៤០ដុល្លារ
  • ម៉ូឌែល Frontier SV King Cab ប្រភេទ 4×2 តម្លៃចាប់ពី ៣០ ៥៤០ដុល្លារ និង 4×4 ចាប់ពី ៣៣ ៧៤០ដុល្លារ
  • ម៉ូឌែល Frontier SV Crew Cab ប្រភេទ 4×2 តម្លៃចាប់ពី ៣២ ១៤០ដុល្លារ និង 4×4 ចាប់ពី ៣៧ ០៤០ដុល្លារ
  • ម៉ូឌែលពិសេស Frontier Pro-X Crew Cab ប្រភេទ 4×2 តម្លៃចាប់ពី ៣៤ ២៤០ដុល្លារ
  • ម៉ូឌែលពិសេស Frontier Pro-X Crew Cab ប្រភេទ 4×4 តម្លៃចាប់ពី ៣៧ ២៤០ដុល្លារ

រថយន្ត Nissan Frontier ២០២២នេះ បានបំពាក់ម៉ាស៊ីនស្តង់ដារ ៣,៨លីត្រ V6 ដូចឆ្នាំមុនដែរ។ ការរចនាថ្មីមើលទៅរាងបែបជ្រុងៗ មួយជុំរថយន្តតែម្តង ដោយចង្កៀងមុខ និងអំពូលកាត់អ័ព្ទប្រើប្រាស់អំពូល LED រំលេចដោយឡូហ្គូថ្មីរបស់ នីសាន់ផងដែរ។ ការផ្លាស់ប្តូរនៅផ្នែកខាងមុខនេះ មើលដូចជាខ្សែស្រឡាយជាមួយបងប្អូនបង្កើត Titan និង Armada ឆ្នាំ២០២១អញ្ចឹងដែរ។ រីឯផ្នែកខាងក្រោយរំលេចដោយអក្សរទ្រុតនិមិត្តសញ្ញា FRONTIER រួមជាមួយអក្សរតែមបញ្ជាក់ម៉ូឌែលពិសេស Pro-4X យ៉ាងស្រស់ស្អាត។

ចំណែកផ្នែកខាងក្នុងវិញ រំលេចដោយពណ៌បែបស្ព័រយ៉ាងទាក់ទាញជាមួយពណ៌ខ្មៅ ប្រដេញជាមួយពណ៌ក្រហម ហើយកាន់តែពិសេសនោះគឺបំពាក់មកជាស្តង់ជាមួយអេក្រង់កំសាន្តយ៉ាងធំ រហូតដល់ ៨អុីញ និងអាចបន្ថែមរហូតដល់ ៩អុីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto។ កាន់តែងាយស្រួល និងទំនើបគឺមានបំពាក់ដោយ ឆ្នាំងសាកទូរស័ព្ទឥតខ្សែ Wireless charger, Wifi hotsport និងកាំម៉េរាមួយជុំរថយន្ត។

បន្ថែមជាមួយប្រព័ន្ធសុវត្ថិភាពមកស្តង់ដារ Forward collision warning រួមជាមួយជម្រើសបន្ថែម ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ automatic emergency braking និង intelligent cruise control។ កញ្ចប់សុវត្ថិភាព Safety Shield 360 suite ដែលមានដូចជា៖ lane departure warning, blind spot monitoring និងclass-exclusive rear automatic emergency braking ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម