អ្វីទៅជាសែនស័រអុកស៊ីសែន (Oxygen Sensor)? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] សែនស័រអុកស៊ីសែន គឺជាសមាសធាតុសំខាន់មួយនៅក្នុងម៉ាស៊ីនទំនើប ដោយសារតែវាកុងត្រូលប្រព័ន្ធបាញ់ប្រេងឥន្ធនៈនិងការបញ្ចេញផ្សែងពុលចេញតាមបំពង់ស៊ីមាំង។ ខាងក្រោមនេះជាទ្រឹស្តីដើម្បីស្វែងយល់អំពីសែនស័រអុកស៊ីសែននិងមុខងាររបស់វា។

សែនស័រអុកស៊ីសែន ដូចដែលគេស្គាល់ច្រើនសព្វថ្ងៃនេះត្រូវបានបង្កើតឡើងដំបូងដោយវិស្វកររបស់ក្រុមហ៊ុនBosch នៅចុងទសវត្សឆ្នាំ ១៩៦០ ហើយក្រុមហ៊ុន Volvo គឺជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលប្រើឧបករណ៍ចាប់សញ្ញា O2 នៅក្នុងម៉ូឌែល ២៤០/២៦០ របស់ខ្លួនដែលត្រូវបានផលិតសម្រាប់ទីផ្សារអាមេរិកនៅចុងទសវត្សឆ្នាំ ១៩៧០ ។ មកដល់បច្ចុប្បន្នឧបករណ៍ចាប់សញ្ញាអុកស៊ីសែនជិត ១ ពាន់លាន ត្រូវបានលក់ដោយក្រុមហ៊ុន Bosch តែមួយគត់។

  • សែនស័រអុកសែន គឺដំណើរការរួមជា PCM និងគ្រឿងបង្គុំផ្សេងៗទៀតដូចជា

សែនស័របរិមាណខ្យល់ចូលដើម្បីគណនាបរិមាណប្រេងឥន្ធនៈជាក់លាក់សម្រាប់ប៉ិចបាញ់ប្រេងដែលបាញ់បញ្ចូលទៅក្នុងស៊ីឡាំង ដើម្បីឲ្យមានចំហេះកើតឡើង។ មុខងារបន្ទាប់គឺរក្សារចំហេះម៉ាស៊ីនអោយស្ថិតក្នុងភាពជាក់លាក់និងមានប្រសិទ្ធភាព។ ប្រសិនបើសែនស័ររកឃើញប្រេងឥន្ធនៈដែលឆេះមិនសព្វ នោះសែនស័រនឹងបញ្ជូនសញ្ញាជាតម្លៃតង់ស្យុងទៅកាន់ ECU ឬ PCMរបស់រថយន្ត នៅពេលដែលទទួលសញ្ញាពីសែនស័រហើយ ECU នឹងធ្វើការវិភាគទិន្នន័យដើម្បីត្រូវកាត់បន្ថយការបាញ់ប្រេងឥន្ធនៈ ដោយអាស្រ័យលើការជាន់ឈ្នាន់បន្ថែមល្បឿនរបស់អ្នកបើកបរឬលក្ខខណ្ឌផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • នៅក្នុងមុខងារ​ Closed-Loop របស់ប្រព័ន្ធ EFI

សែនស័រអុកស៊ីសែនត្រួតពិនិត្យសមាមាត្រខ្យល់ប្រេងឥន្ធនៈរហូតដល់ ១០០ដងក្នុងមួយវិនាទី ដើម្បីធ្វើការកែសម្រួលប្រេងឥន្ធនៈអោយបានត្រឹមត្រូវ។ ការបាញ់ប្រេងឥន្ធនៈត្រូវបានបន្ថែមឬកាត់បន្ថយ ដើម្បីឲ្យផលធៀបល្បាយសាំងស្មើរនឹង ១៤,៧-១ ដែលជួយឲ្យម៉ាស៊ីនធ្វើការផ្ទុះឆេះកាន់តែមានប្រសិទ្ធភាព។ សែនស័រអុកស៊ីសែនភាគច្រើនមានស្នូលធ្វើពីស័ង្គសីដែលជួយផលិតវ៉ុលទាក់ទង់នឹងបរិមាណអុកស៊ីសែនដែលមានក្នុងផ្សែង។

  • ការវិវត្តន៍នៃសែនស័រអុកស៊ីសែន

សែនស័រអុកស៊ីសែនមានខែ្សរមួយ បានវិវត្តដោយបន្ថែមធាតុកម្តៅដែលធ្វើអោយកម្តៅវា ឡើងកម្តៅបានលឿន។ សែនស័រនេះអាចត្រូវបានតំឡើងនៅក្រោមជាប់នឹងឧបករណ៍បំលែងជាតិពុល (Catalytic Converter) ដែលជាទីតាំងដែលចង់បាន។ នៅពេល OBD II ត្រូវបានអនុវត្តនៅឆ្នាំ១៩៩៦ ដើម្បីបំពេញតម្រូវការ EPA ដែលចេញច្បាប់តឹងរឹងជាងមុន សែនស័រអុកស៊ីសែនត្រូវបានគេតម្លើងនៅទីកន្លែងច្រើនជាងមុន ដើម្បីជួយកាត់បន្ថយល្បឿនទំនាក់ទំនង់ PCM ។ សព្វថ្ងៃរថយន្តភាគច្រើនប្រើសែនស័រចាប់សញ្ញាតូចៗ ដើម្បីចាប់សញ្ញាពីឧបករណ៍ផ្សេងៗ ទោះយ៉ាងណាក៏ដោយក្រុមហ៊ុនមួយចំនួនចាប់ផ្តើមផលិតសែនស័រដែលមានទំហំធំល្មមនៅក្នុងម៉ូដែលជាក់លាក់ ដើម្បីធានាបាននូវការវាស់ស្ទង់មានភាពជាក់និងសមាមាត្រខ្យល់សាំងមានភាពត្រឹមត្រូវ។

សែនស័រអុកស៊ីសែនមានអាយុកាលកំណត់។ នៅដើមដំបូងក្រុមហ៊ុន Bosch អាចរក្សារដំណើរការសែនស័រអុកស៊ីសែនបានតែ១ម៉ោងប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃគឺបានដល់រាប់ម៉ោងឯណោះ។​ ទោះយ៉ាងណាអាយុកាលសែនស័រអុកសែនអាចមានដល់ពី ៦០ ០០ ម៉ាយ៍ទៅ ១០ ០០០ម៉ាយ៍។ រថយន្តដែលមានសែនស័រអុកសែនសែនខូច ឬអស់គុណភាព អាចធ្វើអោយឆេះម៉ាស៊ីនរថយន្ត ហើយអាចទទួលបានចំហេះឥន្ធនៈមិនល្អពីព្រោះតែមិនអាចបញ្ជូនទិន្នន័យបានច្បាស់លាស់ទេ។ សែនស័រអុកសែនត្រូវបានសាកល្បងដោយការតេស្តដោយខ្សែរភ្លើងទៅខ្សែរភ្លើងនិងមួយទៀតទៅដីដើម្បីពិនិត្យមើលតង់ស្យុង។ សែនស័រនេះអាចចាប់សញ្ញាកើនឡើងនៃអុកស៊ីសែនជាលក្ខខណ្ឌគ្មានចំហេះមិនសព្វ ហើយអាចផ្តល់ទិន្ធន័យជាវ៉ុលបាន ០,២០វ៉ុល ។ សែនស័រអាចខូចដោយវាផ្តល់សញ្ញាយឺត ឬមិនផ្តល់តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម