ជាមួយការចេញលក់ក្នុងតម្លៃមួយថោក និងស៊ីប្រេងតិចជាងគេក្នុងត្រកូលរបស់ខ្លួន យោងតាម Detroit News បានបង្ហាញថារថយន្តភីកអាប់ Ford Maverick ឆ្នាំ២០២២ ទទួលបានការកក់ទុកមុនចំនួនលើសពី ១០ម៉ឺនគ្រឿង។
ខណ:ពេលដែលអតិថិជនដែលកក់នោះមកពីទីក្រុង Los Angeles ដែលជាទីផ្សារដ៏ធំរបស់ Toyota Tacoma និងទីក្រុង Orlando, Florida, San Francisco, Houston និងTexasផងដែរ។
ជាមួយចំនួនកក់ទុកមុនលើសពី ១០ម៉ឺនគ្រឿង Ford ជឿជាក់ថាចំនួនកក់នេះអាចប្រែក្លាយជាចំនួនទិញនៅពេលពួកគេដំណើរការប្រព័ន្ធ System ដូចនឹងពេលចេញលក់រថយន្ត Mustang Mach-E និង Bronco ផងដែរ។
គួររំលឹកដែរថា រថយន្ត Ford Maverick ឆ្នាំ២០២២ មានប្រវែងវែងជាងរថយន្ត Toyota Camery ចំនួន ៦អ៊ីញប៉ុណ្ណោះ ដោយតម្លៃរបស់វាចាប់ពី ១៩ ៩៩៩ដុល្លារឡើងទៅ។
រថយន្ត Ford Maverick ថ្មីនេះនឹងចេញលក់លើទីផ្សារនៅអំឡុងខែកញ្ញាដល់ខែវិច្ឆិកា ដោយមានជាប្រភេទ XL, XLT និង Lariat។ អតិថិជនក៏មានជម្រើសជ្រើសយកប្រភេទពិសេស First Edition រួមជាមួយនឹងកញ្ចប់ FX-4 Off-Road ផងដែរ៕