ចេញហើយ! Honda Passport ឆ្នាំ២០២២ កាន់តែកាច និងខ្លាំងជាងមុន

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Passport ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយទទួលបានការអាប់ដេតរូបរាងកាន់តែកាច និងសមត្ថភាពខ្លាំងជាងមុន។

រថយន្ត Honda Passport ឆ្នាំ២០២២ ទទួលបានការអាប់ដេតផ្នែកខាងមុខដូចជា គម្របម៉ាស៊ីនថ្មី, កាងមុខថ្មី និងប៉ាណាមុខថ្មីផងដែរ។ ចំណែកឯផ្នែកខាងក្រោយ វាក៏បំពាក់កាងថ្មី ជាមួយនឹងបំពង់ស៊ីម៉ាំងធំជាងមុន, គម្របទំពក់ក្រោយ និង បន្ទះការពារបាតក្រោម, យ៉ាន់ ១៨អ៊ីញ និង ២០អ៊ីញ ថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Honda បានបន្ថែមម៉ូដែលថ្មី គឺ Passport TrailSport ដោយក្នុងនោះវាមានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ, ឡូហ្គូ TrailSport, ថ្នេរដេរពណ៌ទឹកក្រូចនៅលើដៃចង្កូត ដៃទ្វារ និងកៅអី ហើយប្រើសម្បកកង់ និងប្រព័ន្ធបូមត្រូវបានកែកុនសម្រាប់ Off-road ជាដើម។

Honda Passport ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨០សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។

រថយន្តនេះក៏មានមុខងារជំនួយការបើកបរជាច្រើនមកស្តង់ដារ រួមទាំង Collision Mitigation Braking System with Forward Collision Warning, Lane Keeping Assist System, Road Departure Mitigation with Lane Departure Warning និង Adaptive Cruise Control ព្រមទាំង Rear Seat Reminder ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម