ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ សហរដ្ឋអាមេរិច រួមទាំងប្រទេសចំនួន ៥ផ្សេងទៀត នឹងបញ្ចេញប្រេងបម្រុង ដើម្បីជួយសម្រួលតម្លៃប្រេង

សហរដ្ឋអាមេរិច រួមទាំងប្រទេសចំនួន ៥ផ្សេងទៀត នឹងបញ្ចេញប្រេងបម្រុង ដើម្បីជួយសម្រួលតម្លៃប្រេង

ប្រធានាធិបតីសហរដ្ឋអាមេរិចលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្ត (SPR) របស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីជួយបន្ថយតម្លៃប្រេងដែលកំពុងកើនឡើង។

ផែនការនេះត្រូវបានសម្របសម្រួលជាមួយប្រទេសឥណ្ឌា ចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងចក្រភពអង់គ្លេស ហើយវាជាគម្រោងទីមួយ ដោយប្រេងឆៅចំនួន ៥០លានបារ៉ែល នឹងត្រូវបូមចេញពីអាងស្តុកប្រេង SPR ខណៈពេលអាងនេះអាចផ្ទុកប្រេងសរុប ៧២៧លានបារ៉ែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលសហរដ្ឋអាមេរិចបានធ្វើការស្វែងរកដំណោះស្រាយអស់ជាច្រើនខែ ក្នុងការជួយអោយទីផ្សារតម្លៃប្រេងមានលំនឹង។ បើយោងតាមការចុះផ្សាយពីគេហទំព័រ CNBC បានលើកឡើងថាជាមធ្យមឧស្ម័នមួយហ្គាឡុង គឺមានតម្លៃ ៣,៤០៩ដុល្លារ កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយវាបានកើនឡើងពីតម្លៃ ២,១១ដុល្លារកាលពីឆ្នាំមុន។

កាលពីខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិចលោក Joe Biden បានអំពាវនាវឱ្យអង្គការ OPEC និងសម្ព័ន្ធមិត្តផលិតប្រេងរបស់ខ្លួន ឱ្យបង្កើនទិន្នផល ក្នុងការប្រឈមមុខនឹងការកើនឡើងតម្លៃ។ ប៉ុន្តែ OPEC ​បាន​សម្រេច​ចិត្ត​រក្សាសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា​ពី​មុន​ក្នុង​ការ​បង្កើន​ផលិតកម្ម​ចំនួន ៤០០ ០០០ បារ៉ែល​ក្នុង​មួយ​ខែ។

នៅខែមេសា ឆ្នាំ ២០២០ ក្រុមនេះបានធ្វើការសម្រេចចិត្តដែលមិនធ្លាប់មានពីមុនមកដើម្បីដកជិត ១០ លានបារ៉ែលក្នុងមួយថ្ងៃចេញពីទីផ្សារ ដោយសារជំងឺរាតត្បាតបានកាត់បន្ថយតម្រូវការផលិតផលប្រេង។ អ្នកផលិតផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកក៏បានផ្អាកការផលិតផងដែរ ដោយសារតម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបដែលមិនធ្លាប់មានពីមុនមក។

ចាប់តាំងពីពេលនោះមក តម្រូវការបានស្ទុះងើបឡើងវិញ ខណៈពេលដែលអ្នកផលិតមានការយឺតយ៉ាវក្នុងការបញ្ជូនប្រេងទៅកាន់ទីផ្សារ ដែលបានជំរុញឱ្យតម្លៃប្រេងឆៅឡើងដល់កម្រិតខ្ពស់បំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម