ក្រោយពីទទួលបានព័ត៌មានពីរថយន្តភីកអាប់របស់ Nissan ម៉ូដែល Frontier PRO-4X ឆ្នាំ២០២២ ចាប់ផ្តើមចូលរោងចក្រផលិតនៅសហរដ្ឋអាមេរិចកាលពីខែ កក្កដា ឆ្នាំ២០២១កន្លងទៅនេះ (ចុចមើលបន្ថែម) ឥឡូវមានគេហទំព័រនាំចូលរថយន្តពីសហរដ្ឋអាមេរិចផ្ទាល់ដែលមានឈ្មោះថា ” Auto US Direct Cambodia ” បានធ្វើការបង្ហោះនូវរូបភាពរថយន្តមួយទឹក Nissan Frontier PRO-4X ឆ្នាំ២០២២ ដែលបញ្ជាក់ថាជិះបានតិចម៉ាយល៍ស្អាតដូចថ្មី ប្រភេទលំដាប់ខ្ពស់បំផុត ជាមួយថ្លៃដើម តម្លៃពន្ធនាំចូល តម្លៃដឹកជញ្ជូន តម្លៃឯកសារនៅខ្មែរ តម្លៃសេវាកម្មរបស់ក្រុមហ៊ុន និងបានសរុបជាទឹកប្រាក់ប្រមាណ ៧៦ ៥៨០ ដុល្លារ។
ចំពោះតម្លៃនីមួយៗមានបញ្ជាក់ដូចខាងក្រោម៖
- តម្លៃឡាន $48,200
- តម្លៃពន្ធនាំចូល $23,130
- តម្លៃដឹកជញ្ជូន $1,950
- តម្លៃឯកសារនៅខ្មែរ $800
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុន $2,500
- តម្លៃសរុបទាំងអស់ $76,580
ចំណាំ៖
*មិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី $500 – $1000
*មិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)
ទាំងនេះជាព័ត៌មានដែលបានបង្ហោះដោយក្រុមហ៊ុន AUTO US DIRECT CO., LTD. ដែលបងប្អូនអាចទាក់ទងសម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខ៖ ០៩៨ ២៨៨ ៦៨៧។ សូមបញ្ជាក់ផងដែរថា ខេមបូអូតូ គ្រាន់តែធ្វើការជម្រាបជូនព័ត៌មានដែលបានឃើញ នូវលើបណ្តាញសង្គមតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុន AUTO US DIRECT CO., LTD. ប៉ុណ្ណោះ យើងខ្ញុំមិនទទួលខុសត្រូវរាល់បញ្ហាណាមួយដែលកើតមាន ប្រសិនបើមាន។
យើងតាមការចេញផ្សាយពីគេហទំព័រផ្លូវការរបស់ Nissan រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបៗមួយចំនួន ដូចជា Automatic Emergency Braking with Pedestrian Detection, Blind Spot Warning, Rear Cross Traffic Alert, Lane Departure Warning, High Beam Assist, Rear Automatic Braking, Intelligent Cruise Control និង Traffic Sign Recognition technology ទៀតផង៕ ផ្នែកខាងក្នុងវិញ បំពាក់កៅអីស្បែក Zero Gravity, កុងទ័របង្ហាញព័ត៌មានទំហំ ៧អុីញ និង អេក្រង់កម្សាន្តទំហំ ៨អុីញ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay។ មិនតែប៉ុណ្ណោះ ភីកអាប់នេះក៏មានបំពាក់់កញ្ចក់ acoustic laminated glass និងបន្ថែមឧបករណ៍ទប់សំឡេងរំខាន insulation ដើម្បីកាត់បន្ថយសំឡេងរំខានពីខាងក្រៅផងដែរ។