ឡាន SUV រុស្ស៊ី ឆ្នាំ២០២២ ថ្មី ដាក់លក់តម្លៃតែជាង ២ម៉ឺនដុល្លារ

កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Bremach បានប្រកាសថា វានឹងនាំយករថយន្ត UAZ Patriot ស៊េរីឆ្នាំ២០២២ មកលក់នៅសហរដ្ឋអាមេរិក។

មិនឲ្យខុសពីការប្រកាសរបស់ខ្លួន ឥឡូវនេះ ក្រុមហ៊ុន Bremach បានដាក់បង្ហាញ SUV ផ្តោតខ្លាំងលើ Off-road នៅក្នុងកម្មវិធី 2021 Los Angeles Motor Show ជាមួយនឹងតម្លៃខ្លួនចាប់ពី ២៦ ៤០៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Bremach UAZ Patriot ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនសាំង ចំណុះ ២,៧លីត្រ ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១៥០សេះ ប្រើប៉ុងពីរ និងប្រអប់លេខដៃ ៦វគ្គ ជាមួយនឹងប្រព័ន្ធ two-speed transfer case និង electronic 4×4 system ផងដែរ។

បើយោងតាមវេបសាយផ្លូវការរបស់ Bremach បានឲ្យដឹងថា UAZ Patriot ឆ្នាំ២០២២ ក៏មានប្រើប្រាស់ប្រព័ន្ធ Bosch computer electronics និង safety systems ទៀតផង។

គួរឲ្យដឹងថា រថយន្តរុស្ស៊ីខាងលើនឹងត្រូវបានដំឡើងនៅរោងចក្ររបស់ Bremach ក្នុងតំបន់ Southern California នៃរដ្ឋ California សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម