ប្រព័ន្ធប្រតិបតិ្តការ Android គឺជាប្រព័ន្ធប្រតិបតិ្តការចល័តដែលបានប្រើប្រាស់ច្រើនជាង ៧០% នៅលើពិភព Smartphones ។ ទោះយ៉ាងណាក៏ដោយអ្នកនឹងគិតថា Apple គឺជាកំពូលបច្ចេកវិទ្យាដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តផ្តោតទៅបច្ចកវិទ្យា iOS មុនគេ ។
ក្រុមហ៊ុន BMW និង Porsche គឺជាឧទាហរណ៏ដ៏គួរឲ្យកត់សម្គាល់ដែលពីមុនមិនបានសូម្បីតែគាំទ្រប្រព័ន្ធ Android Auto រហូតដល់ឆ្នាំមុន។ បន្ទាប់ពីរយៈពេលប្រាំឆ្នាំ បន្ទាប់ពី Android Auto ត្រូវបានបង្ហាញចេញដំបូង។
ការនិយមបែបនេះនៅតែបន្តខណៈ BMW ទើបតែចាប់ផ្តើមនាំយកបច្ចេកវិទ្យាលើប្រព័ន្ធ digital key technology របស់ខ្លួនទៅលើឧបរណ៍ Android ប៉ុន្តែវានៅមានកម្រិតខ្លាំងណាស់ដោយសារតែ BMW Digital Key អាចប្រើបានតែនៅលើ Google Pixel 6 និង Pixel 6 Pro ក៏ដូចជា Samsung Galaxy S21 , S21 plus និង S21 Ultra តែប៉ុណ្ណោះ ។
គួរឲ្យស្តាយកាន់តែខ្លាំង ឧបករណ៏របស់ Pixel ប្រើបានតែ ១២ ប្រទេសប៉ុណ្ណោះ ខណៈ Samsung ធ្លាក់មកត្រឹម ៧ សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងអាមេរិក ដែលអាចប្រើបាន ខណៈទូរសព្ទ Samsung មិនបានគាំទ្រក្នុងទីផ្សារ អូស្ត្រាលី កាណាដា និង ជប៉ុន ទេ។
ទាំងនេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ ក្រុមហ៊ុន BMW បាននិយាយថា ពួកគេបានធ្វើការយ៉ាងជិតស្និតជាមួយ Google និង Samsung ដើម្បីផ្តល់នូវបច្ចេកវិទ្យា digital key technology នៅលើឧបករណ៍ Android ក្នុងនោះ BMW បានបន្ថែមថា BMW Digital Key នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ចាក់សោរ និងដោះសោររបស់រថយន្តពួកគេដោយគ្រាន់តែកាន់ ទូរសព្ទនៅជាប់នឹងដៃទ្វាអ្នកបើកបរ និងបញ្ឆេះរថយន្តដោយដាក់ទូរស័ព្ទនៅកន្លែងសាកថ្មឥតខ្សែ។
មុខងារបន្ថែមដ៏ពិសេសនេះនឹងមកដល់ក្នុងពេលឆាប់ៗ ហើយការបង្ហាញចេញបន្ទាប់នឹងអនុញ្ញាតឲ្យម្ចាស់ចែករំលែក Key digital ដល់អ្នកដទៃបាន ៥នាក់ សំខាន់ជាងនេះទៅទៀតនឹងអនុញ្ញាតឲ្យអ្នកប្រើ ដោះសោរមិនចាំបាច់ដកទូរស័ព្ទចេញពីកាបូប ឬ ហោប៉ៅរបស់ពួកគេឡើយ ៕