កុំបាច់ចាំអី ៣ឆ្នាំទៅមុខទៀត Jaguar នឹងមិនប្រកាសចេញឡានថ្មីឡើយ

ក្រុមហ៊ុន Jaguar បានសម្រាកពីការប្រកាសចេញផលិតផលរថយន្តថ្មីរហូតដល់ឆ្នាំ២០២៥ ហើយអំឡុងពេលនេះក្រុមហ៊ុននឹងផ្ដោតទៅលើការខិតខំបង្កើតរថយន្តអគ្គិសនីថ្មីជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ Le Monde។

យុទ្ធសាស្ត្រ “Reimagine” របស់ Jaguar ដែលបានប្រកាសចេញកាលពីដើមឆ្នាំនេះ ក្រុមហ៊ុននឹងព្យាយាមផ្លាស់ប្ដូរទៅកាន់ក្រុមហ៊ុនរថយន្តអគ្គិសនី និងព្យាយាមបង្កើនកម្រិតរបស់ខ្លួនផងដែរ។ នោះមានន័យថា Jaguar លែងចាប់អារម្មណ៍នឹងប្រកួតប្រជែងជាមួយគូប្រជែង Audi, BMW ឬ Mercedes អីទៀតហើយ ដោយចង់ប្រកួតប្រជែងជាមួយ Bentley ឬ Rolls-Royce វិញម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រហូតដល់ការផ្លាស់ប្ដូរចេញជារូបរាង ក្រុមហ៊ុន Jaguar នឹងត្រូវពឹងផ្អែកលើសែស្រឡាយរថយន្តដែលខ្លួនមាននាពេលបច្ចុប្បន្ន ដោយ​នឹង​មាន​ការ​អាប់ដេតខ្លះៗទៅលើម៉ាស៊ីន ក៏ដូចជាគ្រឿងបរិក្ខារសម្រាប់ស៊េរីឆ្នាំនីមួយៗ។

Le Monde បានចុះផ្សាយថាក្នុងអំឡុងពេល៣ឆ្នាំតទៅមុខទៀតនេះ នឹងមិនមានការបិទរោងចក្រណាឡើយ ប៉ុន្តែកម្លាំងពលកម្មប្រហែលជាត្រូវបង្រួម។ មកទល់ពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបពី Jaguar ជុំវិញដំណឹងនេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម