កាលពីមួយខែមុនកន្លងទៅ ក្រុមហ៊ុន Honda បានបង្ហាញនូវរថយន្តប្រភេទ HR-V ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសថៃជាមួយជម្រើស ៣ម៉ូឌែល E, El និង RS ជាមួយនឹងប្រព័ន្ធសុវត្ថិភាព Honda SENSING។ ស្របគ្នានេះដែលក្រុមហ៊ុន Honda ក៏បាននាំយករថយន្ត SUV របស់ខ្លួនទៅកាន់ពិពណ៌រថយន្ត Moto Expo 2021 នៅប្រទេសថៃ ជាមួយតម្លៃដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារ។
សម្រាប់រថយន្ត Honda HR-V ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ DOHC i-VTEC ដំណើរការជាមួយប្រព័ន្ធ Hybrid ផលិតកម្លាំង ១៣១សេះ និងកម្លាំងរមួល ២៥១ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះប្រព័ន្ធ e:HEV នៅលើរថយន្ត HR-V ផ្តល់នូវជម្រើសការបើកបរធំៗ ៣រួមមាន EV, Hybrid Drive Mode និង Engine Drive Mode។
ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត Honda HR-V បានបំពាក់ដោយចង្កៀងមុខ-ក្រោយ LED, ប្រព័ន្ធ Honda Smart Key និងយ៉ាន់កង់ទំហំ ១៧ អ៊ីញ ។
បន្ថែមពីនេះវាក៏បានបំពាក់អេក្រង់ឌីជីថលទំហំ ៧ អ៊ីញ, ហ្វ្រាំងដៃអគ្គិសនីជាមួយ Auto Brake Hold, ប៊ូតុង Start/ Stop, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រភេទ Touchscreen ទំហំ ៨ អ៊ីញ និងឧបករណ៍បំពងសម្លេង ៤ ចំណុចផងដែរ។
សម្រាប់ប្រព័ន្ធសុវត្ថិភាព Honda SENSING របស់រថយន្ត Honda HR-V រួមមាន៖ Collision Warning System with Brake Assist (CMBS), ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ , Warning System and Driving Assist. ប្រព័ន្ធរំឭកអ្នកបើកបរអោយផ្លូវ និងបន្ថយល្បឿនស្វ័យប្រវត្តិ, ប្រព័ន្ធភ្លើងហ្វា-កូដ បិទបើកស្វ័យប្រវត្តិ, Variable Cruise Control and follow the vehicle in front at low speed (ACC with LSF) and the warning system when the vehicle ahead is moving (LCDN)។
យ៉ាងណាមិញតម្លៃរថយន្ត Honda HR-V ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅប្រទេសថៃ ម៉ូឌែល
- ម៉ូឌែល E តម្លៃ ២៨ ៩៤៧ ដុល្លារ
- ម៉ូឌែល EL តម្លៃ ៣១ ៩០៤ ដុល្លារ
- ម៉ូឌែល RS តម្លៃ ៣៤ ៨៦១ ដុល្លារ