Haval H9 ប្រភេទ SUV ខ្នាតធំនឹងត្រូវដកចេញពីទីផ្សារអូស្ត្រាលីមុនដំណាច់ខែនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតចិនខាងលើនេះបានបញ្ជាក់ប្រាប់គេហទំព័រ Drive សម្រាប់ផលិតកម្មទីផ្សារក្នុងស្រុកបានបញ្ចប់ហើយនិងបរិមាណតិចតួចនៃរថយន្តដែលនៅតែស្ថិតក្នុងបណ្តាញអ្នកចែកចាយប៉ុណ្ណោះ។
រថយន្តនេះមានតម្លៃចាប់ពី ៤១,១៩៩០ ដុល្លារ ដែលម៉ូដែលនេះត្រូវបានដាក់លក់ជាជម្រើសម៉ូឌែលដែលមានថោកជាង Toyota LandCruiser Prado នៅពេលដាក់លក់ក្នុងស្រុកក្នុងឆ្នាំ ២០១៥។
រថយន្តនេះដំណើរការដោយម៉ាស៊ីនប្រភេទ Turbocharged ចំណុះ ២.០ លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ដោយបញ្ជូនថាមពលតាមរយះប្រអប់លេខតូអូ ៨វគ្គ ប៉ុង២ និងករណី low-rang transfer ។
អ្នកនាំពាក្យរបស់ GWM Haval Australia បានប្រាប់ គេហទំព័រ Drive ថាការផលិត H9 សម្រាប់ទីផ្សារអូស្ត្រាលីបានបញ្ចប់ហើយ ហើយស្តុកដែលនៅសល់ត្រូវបានរំពឺងថានឹងលក់នៅចុងឆ្នាំនេះ និងមិនទាន់ច្បាស់ថាម៉ូដែលមួយណានឹងជំនួស H9 នៅក្នុងត្រកូលរបស់ GWM Haval ក្នុងស្រុកនៅឡើយទេ។