ខណៈពេលដែល ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល ២៦ឆ្នាំ កន្លងមកនេះ យើងសង្កេតឃើញថាសន្ទុះនៃការគាំទ្រ និងការជឿជាក់ពីអតិថិជនពិតជាមានការកើនឡើងជាលំដាប់។ ហេតុដូចនេះ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ចប់ការសាងសង់អគារ ទីស្នាក់ការកណ្តាលថ្មី នៅលើទីតាំងចាស់ ដែលមានកម្ពស់ ៥ជាន់ ប្រកបដោយភាពធំទូលាយ និងផាសុកភាព ភ្ជាប់ជាមួយនឹងការបំពាក់សម្ភារ បរិក្ខារទំនើបៗផងដែរ។ ដូច្នេះ យើងខ្ញុំមានកិត្តិយស ជម្រាបជូនរាល់អតិថិជន ដែលមានបំណងចង់ទិញរថយន្ត ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) អាចអញ្ជើញមកទីតាំង ទីស្នាក់ការកណ្ដាលថ្មី ដែលមានអាសយដ្ឋាននៅលើ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលចាប់បើកដំណើរការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ ទីស្នាក់ការកណ្តាលថ្មី មានបំរើសេវាកម្ម លក់រថយន្តថ្មិ សេវាថែទាំរថយន្តសេវាជួសជុល សេវាតោននិងបាញ់ថ្នាំ ជាមួយនឹងឧបករណ៍ទំនើបនិងស្របតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុនចុងក្រោយ។ សំរាប់ពត័មានបន្ថែមសូមទទំនាក់ទំនង ០១៧ ៣៣៣៥០៣/ ០១៧ ២២២ ៥៣២។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការផ្លាស់ប្តូរទីតាំងមួយចំនួន នៃសាខា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានដូចខាងក្រោម៖
១/ ទីស្នាក់ការលក់រថយន្ត បណ្តោះអាសន្ន (សាខាបាក់ទូក)៖ នឹងត្រូវប្តូរទៅ ទីស្នាក់ការកណ្តាលថ្មី និងបើកដំណើរការចាប់ពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ លេខទូរស័ព្ទ៖ ០១៧ ២២២ ៧៣០
២/ ទីស្នាក់ការជួសជុលរថយន្ត (សាខាបាក់ទូក)៖ នឹងបើកដំណើរដូចធម្មតានៅទីតាំងដដែល។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៧ ២២២ ៤១៥
៣/ ទីស្នាក់ការលក់រថយន្ត បណ្តោះអាសន្ន (សាខាទឹកថ្លា) ៖ នឹងត្រូវប្តូរទៅ ទីស្នាក់ការកណ្តាលថ្មី និងបើកដំណើរការចាប់ពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៧ ២២២ ៨២៩
៤/ ទីស្នាក់ការលក់រថយន្តមួយទឹកមានការធានា (សាខាទឹកថ្លា)៖ នឹងផ្អាកដំណើរការ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃ ទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបើកដំណើរការឡើងវិញ នៅទីតាំងសាខាបាក់ទូក ដែលមានអាសយដ្ឋានស្ថិតនៅ មហាវិថីសាធារណរដ្ឋឆែក សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១៧ ៣៣៣ ១៧៧/០១៧ ៣៣៣ ២០៣