ក្រុមហ៊ុន Volkswagen បានណែនាំពីការមកវិញនៃ Microbus អស់ជាច្រើនទស្សវត្សមកហើយ ខណៈដែលគំរូ Microbus បានបង្ហាញខ្លួននៅក្នុងពិព័រណ៍រថយន្តអន្តរជាតិអាមេរិកខាងជើងឆ្នាំ ២០០១ ហើយត្រូវបានបន្តដោយគំរូ Bulli ក្នុងឆ្នាំ ២០១១ ។
ការសាកល្បងបន្តជាមួយ I.D. គំរូ Buzz នៅឯពិព័រណ៍រថយន្តអន្តរជាតិអាមេរិកខាងជើងឆ្នាំ ២០១៧ ហើយឥឡូវនេះវាជិតរួចរាល់សម្រាប់ការផលិតហើយ ខណៈដែលក្រុមហ៊ុន Volkswagen បានប្រកាសឆ្នាំ ២០២២ ជាឆ្នាំរបស់ម៉ូដែល ID.Buzz ។
ដើម្បីបង្កើតការរំពឹងទុកសម្រាប់អគ្គិសនី minivan ក្រុមហ៊ុន Volkswagen បានបញ្ចេញវីដេអូខ្លីៗថ្មីជាមួយរូបរាងនៃចង្កៀងមុខរបស់ម៉ូដែលនេះ និងលក្ខណៈអំពូលភ្លើង LED ប្លែកៗ។
2022 is coming soon: the year of the new #VWIDBuzz! ?
Buckle up and catch a first glimpse! #WayToZero #VolkswagenWayToZero #idbuzz #volkswagen #vw #vwn #vwnutzfahrzeuge #vwcv pic.twitter.com/o3IQN6ORYU
— Volkswagen News (@volkswagen) December 23, 2021
អតិថិជននឹងដឹងបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ ប៉ុន្តែម៉ូដែល ID.Buzz ត្រូវបានគេកំណត់ថានឹងត្រូវបានផ្តល់ជូនក្នុងការកំណត់រចនាសម្ព័ន្ធខុសគ្នាទាំងស្រុងពីម៉ូដែល Cargo van ខណៈម៉ូដែលនេះត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ជូនជាមួយនឹងប្រព័ន្ធ Rear-wheel drive និង all-wheel drive ផងដែរ ។
រថយន្ត ID.4 ជាម៉ូដែល entry-level មានម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយដែលបង្កើតកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញូតុនម៉ែត្រ សម្រាប់ប្រភេទ All-wheel drive មានម៉ាស៊ីនម៉ូទ័រពីរដែលផលិតថាមពលរួមបញ្ចូលគ្នា ២៩៥ សេះ និងកម្លាំងរមួល ៤៥៩ ញូតុនម៉ែត្រ ។
ជាការពិតណាស់ អតិថិជននឹងមិនចាំបាច់រង់ចាំយូរទៀតទេ ដើម្បីស្វែងរកព័ត៌មានលម្អិតទាំងស្រុង ដូចដែលក្រុមហ៊ុន Volkswagen បាននិយាយកាលពីមុនថាម៉ូដែល ID.Buzz និង ID. Buzz Cargo នឹងត្រូវបង្ហាញនៅនិទាឃរដូវឆ្នាំ ២០២២ ខាងមុខនេះ៕