ទ្បានទាំង ៧ម៉ូឌែល ដែលនឹងត្រៀមលក់នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២

[បរទេស] សម្រាប់ឆ្នាំ ២០២២ ត្រូវ​បាន​គេ​ព្យាករ​ថា​ជា​ឆ្នាំ​ដ៏​រីក​ចម្រើន​សម្រាប់​ទីផ្សារ​រថយន្ត​វៀតណាម​នៅ​ពេល​ដែល​មានរថយន្ត​ម៉ូឌែល​ថ្មី​ជា​ច្រើន​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ ជាពិសេស ម៉ូឌែលដែលបានខកខានកាលបរិច្ឆេទចេញលក់នៅឆ្នាំ ២០២១ ទំនងជានឹងបង្ហាញខ្លួននៅឆ្នាំនេះ។

ថ្ងៃនេះគេហេទ័រ ខេមបូអូតូ នឹងលើកបង្ហាញនូវ ទ្បានទាំង ៧ នឹងត្រៀមលក់ ក្នុងឆ្នាំ២០២២ ប្រទេវៀតណាម រួមមាន៖

១. Mitsubishi Xpander 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mitsubishi Xpander ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ i4 MIVEC អាចផលិតកម្លាំងបាន ១០៣សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខថ្មី CVT ខណៈម៉ូឌែលកន្លងប្រើប្រាស់ជាមួយប្រអប់លេខដៃ ៤វគ្គ។

២. Toyota Veloz 

រថយន្ត Toyota Veloz ឆ្នាំ ២០២២ ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ ដូចគ្នាទៅនឹងជំនាន់ Avanza G ដែលផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៥ វគ្គ CVT ។

៣. Honda Civic

រថយន្ត Honda Civic ឆ្នាំ ២០២២ ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ DOHC VTEC Turbo ៤ ស៊ីទ្បាំង ផលិតកម្លាំង ១៧៨សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹង ប្រអប់លេខដៃ CVT។

៤. Volkswagen T-Cross

រថយន្ត Volkswagen T-Crossឆ្នាំ ២០២២ ម៉ាស៊ីនសាំងចំណុះ ១.០ លីត្រ turbocharged TSI ទំហំ ៣ស៊ីទ្បាំង ផលិតកម្លាំង ១១៣ សេះ និងកម្លាំរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃអូតូ ៧ វគ្គ។

៥. Kia Sportage

រថយន្ត Kia Sportage ឆ្នាំ ២០២២ ម៉ាស៊ីន ម៉ាស៊ីនសាំង ចំណុះ ១,៦លីត្រ មានកម្លាំង ១៤៨សេះ តែក៏មានជម្រើសម៉ាស៊ីនផ្សេងទៀត ដូចជា ចំណុះ ១,៦លីត្រ T-Gdi ប្រើសាំង មានកម្លាំង ១១៣សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ CRDi មានកម្លាំង ១៤៨សេះ។ រីឯប្រអប់លេខវិញ មានទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ៧វគ្គ ព្រមទាំងប៉ុងមួយ និងជម្រើសប៉ុងពីរ ទៀតផង។

៦. Kia EV6

រថយន្ត Kia ​ ២០២២ ជម្រើស​ម៉ាស៊ីន​ជា​ច្រើន​ប្រភេទ First Edition បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣១៣ សេះ ខណៈ​ម៉ូដែល GT ទាំង​ពីរ​មាន​កម្លាំង ២១៨ សេះ (RWD) និង 576 សេះ (AWD)។ កំណែដែលដំណើរការទាបបំផុតគឺ RWD GT ដែលប្រើម៉ាស៊ីន ១៦៧ សេះ។

ក្រុមហ៊ុន Kia សន្យាថានឹងបំពាក់នូវម៉ូដែលនេះជាមួយនឹងសមត្ថភាពសាកថ្ម 800 វ៉ូល ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿននេះ EV6 អាចធ្វើដំណើរបានចម្ងាយ ១១២ គីឡូម៉ែត្រក្នុងរយៈពេល ៥ នាទីនៃការសាកថ្ម សាក ១០% ដល់ ៨០% ក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ។

៧. VinFast VF e35 និង VF e36

រថយន្ត VinFast VF e35  បំពាក់នូវម៉ូទ័រអគ្គិសនី ផលិតកម្លាំង ៤០២ សេះ និងកម្លាំងរមួល ៦៤០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥.៥ វិនាទី អាស្រ័យលើកំណែថ្ម VF e35 អាចធ្វើដំណើរបាន ៤៦០ គីឡូម៉ែត្រ ឬ ៥១០ គីឡូម៉ែត្រក្នុងមួយសាកពេញ។

ដោយទ្បែកចំពោះ  VF e36 បំពាក់នូវម៉ូទ័រអគ្គិសនី ផលិតកម្លាំង ៤០២ សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥.៥ វិនាទី អាស្រ័យលើកំណែថ្ម VF e3៦ អាចធ្វើដំណើរបាន ៤៨៥ គីឡូម៉ែត្រ ឬ ៦៨០ គីឡូម៉ែត្រក្នុងមួយសាកពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម