ថ្មីៗនេះនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានបញ្ចេញបច្ចេកវិទ្យាថ្មីមួយហៅថា “Dog Mode”។
Dog Mode ត្រូវបានរចនាឡើងដើម្បីការពារសត្វចិញ្ចឹមឲ្យមានសុវត្ថិភាព និងផាកសុភាព ខណៈពេលដែលម្ចាស់របស់ពួកវាចេញក្រៅរថយន្តរយៈពេលខ្លី។
Dog Mode នេះដែរ នឹងរក្សាប្រព័ន្ធម៉ាស៊ីនត្រជាក់ឲ្យដំណើរការដដែល ហើយបង្ហាញនូវសារមួយនៅលើអេក្រង់ Infotainment System ថា “ម្ចាស់របស់ខ្ញុំនឹងត្រលបមកវិញឆាប់ៗនេះ។ កុំបារម្ភ!” (My owner will be back soon. Don’t worry!) ដែលបញ្ជាក់ថាសត្វចិញ្ចឹមទាំងនោះ មិនស្ថិតក្នុងគ្រោះថ្នាក់ឡើយ។
ប្រព័ន្ធសុវត្ថិភាពសម្រាប់សត្វចិញ្ចឹមថ្មីនេះ នឹងការពារអ្នកដទៃមិនឲ្យវាយបំបែកកញ្ចក់រថយន្ត ក្នុងគោលបំណងដើម្បីជួយសត្វចិញ្ចឹមទាំងនោះឡើយ៕
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖