[ទីផ្សារបរទេស] ខណៈពេលដែលរថយន្ត Ford Bronco ថ្មីជាគូប្រជែងស្របច្បាប់ដំបូងរបស់រថយន្ត Jeep Wrangler ក្នុងរយៈពេលជាច្រើនឆ្នាំ តួលេខនៃការលក់សម្រាប់ឆ្នាំ ២០២១ បានបង្ហាញថាវាគឺជារថយន្ត Jeep ដែលងាយស្រួលលក់ជាងរថយន្ត Ford ស៊េរីថ្មីនេះ។
តួរលេខលក់ចេញដោយក្រុមហ៊ុន Ford បង្ហាញថាពេញមួយឆ្នាំ ២០២១ ដោយលក់បានចំនួន ៣៥,០២៣ គ្រឿងនៃ រថយន្ត Bronco។ ខែធ្នូបានបង្ហាញថាជាខែដ៏រឹងមាំជាពិសេសសម្រាប់ Bronco ជាមួយចំនួនលក់បាន ៩,១៦៨ គ្រឿង ដោយបំបែកចំនួន ៨,២៨៧ គ្រឿង ដែលបានលក់ក្នុងខែវិច្ឆិកា និង ៣,៣៩៦ គ្រឿង បានលក់នៅក្នុងខែកញ្ញា។
សំខាន់ជាងនេះទៅទៀត ការលក់ដាក់រថយន្ត Ford Bronco ទើបតែចាប់ផ្តើមជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ ២០២១ ទោះបីជារថយន្តប្រភេទ Off-Road មានតែក្នុងការកុម្ម៉ង់ទុកមុន និងកក់ទុកមុននោះក៏ដោយ។ ជាមួយនឹងការយកចិត្តទុកដាក់នេះ យើងរំពឹងថាតួលេខនៃការលក់ឆ្នាំ ២០២២ នឹងមានបរិមាណច្រើនជាងនេះ។
សម្រាប់រថយន្ត Ford Bronco Sport នៅបន្តក្នុងការលក់បានយ៉ាងងាយស្រួលសម្រាប់ Bronco ហើយត្រូវបានដាក់លក់ក្នុងរយៈពេល ១២ ខែក្នុងឆ្នាំ ២០២១។ សរុបចំនួនលក់បានដល់ ១០៨,១៦៩ គ្រឿង ជាមួយនឹង ៦,២៧៨ គ្រឿង នៃការលក់ទាំងនោះនឹងមកដល់ក្នុងខែធ្នូ។
ជាមួយតួលេខលក់នេះធ្វើឲ្យក្រុមហ៊ុនFord មានការសប្បាយចិត្ត ប៉ុន្តែពួកគេត្រូវនាំមុខដោយក្រុមហ៊ុន Jeep Wrangler ដោយការលក់ពេញមួយឆ្នាំសម្រាប់ Wrangler មិនតិចជាង ២០៤,៦១០ គ្រឿងត្រូវបានលក់ចេញ។ ក្នុងចំណោមនៃការលក់ទាំងនេះ ដោយក្នុងត្រីមាសទី១ លក់បាន ៤៩,៦៤៦គ្រឿង , ៦៩,០២០ គ្រឿង ក្នុងត្រីមាសទី២ ដោយក្នុងត្រីមាសទី៣ លក់បាន ៤៦,០៤៤ គ្រឿង និងលក់បានចំនួន ៣៩,៩០០ គ្រឿងនៅក្នុងត្រីមាសទី៤ ផងដែរ។
បើនិយាយអំពីក្រុមហ៊ុន Ford មានការលក់កាន់តែមានទំហំច្រើនដោយលក់បានរថយន្តសរុប ៥០៨,៤៥១ គ្រឿង នៅក្នុងត្រីមានទី៤ តាមការប្រៀបធៀបដោយ FCA US បានលក់រថយន្តចំនួន ៤១១,៥១៣ គ្រឿងក្នុងពេល៣ខែចុងក្រោយនៃឆ្នាំមុន៕