Corolla ត្រឹមជាប់លេខ៨ ជាឡានមួយទឹក លក់ឆាប់ដាច់បំផុត

បើ​យោង​តាម​ការ​សិក្សា​ថ្មី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ពី​គេហទំព័រ iSeeCars របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ការ​លក់​រថយន្ត​មួយ​ទឹក​ដាច់​លឿន​បំផុត មិនមែន​ជា​រថយន្ត Pickup ឬ SUV ឡើយ។ ផ្ទុយ​ទៅ​វិញ វា​ជា​រថយន្ត Toyota Prius C។

បន្ទាប់​ពី​ការ​វិភាគ​លើ​រថយន្ត​ជាង ៤ លាន​គ្រឿង ដែល​មាន​អាយុ​កាល​ពី ១ ឆ្នាំ​ទៅ ៣ ឆ្នាំ​រួច​មក iSeeCars បាន​រក​ឃើញ​ថា រថយន្ត Toyota Prius C ដែល​ប្រើ​រួច (មួយ​ទឹក) ជា​មធ្យម​ឈរ​ជើង​នៅ​លើ​ទីផ្សារ​បាន​តែ ២៩,៦ ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​គេ​ទិញ​យក​ទៅ​ប្រើ​ប្រាស់​បន្ត​តែម្តង។ តួ​លេខ​នេះ​បាន​ធ្វើ​ឲ្យ វា​យក​ឈ្នះ​លើ​រថយន្ត SUV គឺ Toyota RAV4 ដែល​ជា​មធ្យម​ឈរ​ជើង​នៅ​លើ​ទីផ្សារ រយៈពេល ៣៦,៦ ថ្ងៃ និង​រថយន្ត Pickup ម៉ូដែល Honda Ridgeline រយៈពេល ៣៩,៣ ថ្ងៃ។

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​មួយ​ទឹក​ដែល​លក់​ដាច់​លឿន​បំផុត៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១) Toyota Prius C៖ ជា​មធ្យម​ប្រើ​ពេល ២៩,៦ ថ្ងៃ

២) Tesla Model S៖ ជា​មធ្យម​ប្រើ​ពេល ៣២,៤ ថ្ងៃ

៣) BMW i3៖ ជា​មធ្យម​ប្រើ​ពេល ៣៣,៤ ថ្ងៃ

៤) Toyota Prius៖ ជា​មធ្យម​ប្រើ​ពេល ៣៣,៤ ថ្ងៃ

៥) Chevrolet Volt៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៣ ថ្ងៃ

៦) Volkswagen Gold R៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៣ ថ្ងៃ

៧) Honda Civic៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៧ ថ្ងៃ

៨) Toyota Corolla៖ ជា​មធ្យម​ប្រើ​ពេល ៣៤,៩ ថ្ងៃ

៩) Honda Accord៖ ជា​មធ្យម​ប្រើ​ពេល ៣៥,៥ ថ្ងៃ

១០) Hyundai Veloster Turbo៖ ជា​មធ្យម​ប្រើ​ពេល ៣៦,០ ថ្ងៃ

ផ្ទាំងផ្សាយពាណិជ្ជកម្ម